ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    នរណាមិនរន្ធត់! មួយគ្រួសារស្លាប់ទាំងអស់ សល់តែប្រពន្ធស្រែកយំស្ទើរខ្សោះខ្លួន

    BY Khmernote Media August 27, 2020
    នរណាមិនរន្ធត់! មួយគ្រួសារស្លាប់ទាំងអស់ សល់តែប្រពន្ធស្រែកយំស្ទើរខ្សោះខ្លួន

    ភ្នំពេញ- (ដំណឹងបឋម) សមត្ថកិច្ចកំពុងបើកការស៊ើបអង្កេតយ៉ាងសកម្ម លើករណីមនុស្សមួយគ្រួសារស្លាប់​៤នាក់​នៅក្នុងផ្ទះ រួមមានឪពុក​និង​កូនស្រីចំនួន៣នាក់​ នៅសល់តែស្ត្រីជាភរិយានិងជាម្តាយតែម្នាក់ប៉ុណ្ណោះ(ដែលនៅក្រៅហេតុការណ៍) ។ ហេតុការណ៏ដ៏សោកសៅ រន្ធត់និងបង្កការភ្ញាក់ផ្អើលខ្លាំងនេះ ស្ថិតនៅ​ភូមិឧកញ៉ាវាំង សង្កាត់​ភ្នំពេញថ្មី​ ខណ្ឌ​សែនសុខ​ រាជធានី​ភ្នំពេញ​វេលាម៉ោងជាង១០យប់ ថ្ងៃទី២៦​ ខែសីហា​ឆ្នាំ​២០២០។

    សេចក្តីរាយការណ៍បឋមថា ជនរងគ្រោះ ជាឪពុកឈ្មោះ ជា សុខជុំ អាយុ៤០ឆ្នាំ មុខរបររត់កង់បី , កូនស្រីទី១ឈ្មោះ ជុំ ម៉េងជូ អាយុ១៦ឆ្នាំ, កូនស្រីទី២ឈ្មោះជុំ ម៉េងចិន អាយុ៥ឆ្នាំ,និងកូនស្រីទី៣ឈ្មោះ ជុំ ម៉េងជៀន អាយុ៤ឆ្នាំ។ គេនៅមិនទាន់ដឹងពីមូលហេតុថាកើតឡើងដោយសារអ្វីនៅឡើយ ក្នុងនោះឪពុកឃើញស្លាប់ដោយមានខ្សែចង ក ចំណែកកូនស្រីទាំង៣ ស្លាប់ដោយសារចាក់ កាប់នឹងកាំបិត៕

    ប្រភព៖ លោក Huy Bunleng

    Share This Post: