ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    បង្ក្រាបមេក្លោង ជួញដូរគ្រឿងញៀនខុសច្បាប់៥នាក់ ដកហូតបានគ្រឿងញៀនជាង១០០គីឡូក្រាម

    BY Khmernote Media August 27, 2020
    បង្ក្រាបមេក្លោង ជួញដូរគ្រឿងញៀនខុសច្បាប់៥នាក់ ដកហូតបានគ្រឿងញៀនជាង១០០គីឡូក្រាម

    កំពង់ស្ពឺ៖ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ១៩និង០០នាទី កម្លាំងជំនាញ (ក៤) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំលោក ឃឹង សារ៉ាត់ នាយករងមន្ទីរ និងមានការសម្របសម្រួល ពីលោកជំទាវព្រះរាជអាជ្ញា ចាត សូរស្មី បានបើកការស៊ើបអង្កេតស្រាវជ្រាវ បង្រា្កប នៅចំណុចផ្លូវជាតិលេខ០៣ ក្នុងផ្ទះសំណាក់ លី ហេង ស្ថិតក្នុងភូមិព្រៃកេះឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

    ☆លទ្ធផល:
    ក-ឃាត់ខ្លួនជនសង្ស័យ៥នាក់:
    ១-ឈ្មោះ អ៊ុក សូរិយា ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិ ខ្មែរ។
    ២-ឈ្មោះ ជួន វណ្ណ: ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិ ខ្មែរ។
    ៣-ឈ្មោះ កេត សាវ៉ន ភេទប្រុស ៦២ឆ្នាំ ជនជាតិ ខ្មែរ។
    ៤-ឈ្មោះ វង្ស ង៉ហុង ភេទស្រី អាយុ ៣០ឆ្នាំ ជនជាតិ វៀតណាម។
    ៥-ឈ្មោះ ឡុង ស្រីពេជ្រ ភេទស្រី អាយុ ២៩ឆ្នាំ ជនជាតិ ខ្មែរ។
    ខ-ចាប់យកវត្ថុតាង:
    -សារធាតុញៀនប្រភេទមេតំហ្វេតាមីន ១២៩៩,៥១ក្រាម(មួយគីឡូពីររយកៅសិបប្រាំបួនក្បៀសហាសិបមួយក្រាម)។បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ៕

    Share This Post: