ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    យុវជនម្នាក់ដែលមិត្តភក្តិតែងតែចាត់ទុកថាជាមនុស្សចិត្តល្អ រាក់ទាក់អ្នកដទៃ គួរឲ្យរាប់អាន បែរជាត្រូវបានមិត្តភក្តិដែលផឹកស៊ីជាមួយ តាមទៅចាក់២កាំបិតស្លាប់ ពេលនេះឃាតករត្រូវបានសមត្ថកិច្ចតាមចាប់ឃាត់ខ្លួនបានហើយ

    BY Khmernote Media August 27, 2020
    យុវជនម្នាក់ដែលមិត្តភក្តិតែងតែចាត់ទុកថាជាមនុស្សចិត្តល្អ រាក់ទាក់អ្នកដទៃ គួរឲ្យរាប់អាន បែរជាត្រូវបានមិត្តភក្តិដែលផឹកស៊ីជាមួយ តាមទៅចាក់២កាំបិតស្លាប់ ពេលនេះឃាតករត្រូវបានសមត្ថកិច្ចតាមចាប់ឃាត់ខ្លួនបានហើយ

    ខេត្តកណ្តាល ៖ យុវជនម្នាក់ដែលមិត្តភក្តិតែងតែចាត់ទុកថាជាមនុស្សចិត្តល្អ និងរាក់ទាក់អ្នកដទៃណាស់ និងគួរឲ្យស្រលាញ់រាប់អាន ហើយគោរពចាស់ទុំ ស្គាល់បងស្គាល់ប្អូននោះ បែរជាស្លាប់ទាំងវ័យក្មេង ខណៈពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ បន្ទាប់ពីអង្គុយផឹកស៊ីជួបជុំជាមួយមិត្តភក្តិមួយក្រុម ហើយមិត្តភក្តិ២នាក់បានទាស់សម្តីគ្នាក្នុងវង់ផឹកស៊ីនោះ ទើបជនរងគ្រោះចូលទៅឃាត់កុំអោយឈ្លោះគ្នា លុះពេលជិះម៉ូតូត្រលប់មកវិញ មានម្នាក់ក្នុងចំណោមមិត្តភក្តិ២នាក់ដែលគេឃាត់នោះ គុំកួនជនរងគ្រោះខ្លាំងកម្រិតណាទេ ទើបតាមមករករឿង រួចចាក់២កាំបិតចុងស្រួច បណ្ដាលឲ្យរងរបួសធ្ងន់ដេកដួលក្នុងថ្លុកឈាម ហើយរត់គេចខ្លួនបាត់ ពេលនេះត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយស្នងការកម្លាំងនគរបាលដ្ឋានខេត្តកណ្ដាល និងស្នងការដ្ឋានខេត្តពោធិ៍សាត់ តាមស្រាវជ្រាវឃាត់ខ្លួនបានហើយ រហូតដល់ខេត្តពោធិ៍សាត់ ។

    ហេតុការណ៍ដ៏សាហាវនេះបានបង្កការភ្ញាក់ដល់អ្នកស្រុកភូមិយ៉ាងខ្លាំង និងកើតឡើងកាលពីវេលាម៉ោង០៦:៤០នាទីយប់ ថ្ងៃព្រហស្បតិ៍ ទី២០ ខែសីហា ឆ្នាំ២០២០នេះ នៅចំណុចក្នុងភូមិក្បាលកោះ ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្តាល ។

    ជនរងគ្រោះឈ្មោះ លី ពីពី ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរជាងជាងថតរូប បានរងរបួសចំនួន២កន្លែង (មួយកន្លែងចំស្លាបប្រចៀវខាងឆ្វេង១កន្លែង និងក្រោមក្លៀកខាងឆ្វេងចំនួន១កន្លែង បានស្លាប់ក្រោយពេលដឹកបញ្ជូនទៅមន្ទីរពេទ្យ) ។

    ជនសង្ស័យឈ្មោះ គក សំបូរ ហៅអាធំ ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិក្បាលកោះ ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្តាល (ភូមិកើតហេតុ) មុខរបរមិនពិតប្រាកដ (ត្រូវបានសមត្ថកិច្ចជំនាញព្រហ្មទណ្ឌកម្រិតស្រាល ក្រសួងមហាផ្ទៃ បានស្រាវជ្រាវ តាមឃាត់ខ្លួនបាន នៅខេត្តពោធិ៍សាត់ បច្ចុប្បន្នកំពុងនាំយកមកសាកសួរនិងចាត់ការបន្តតាមជំនាញ។ សូមរងចាំដំណឹងបន្ថែម!

     

    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post: