អាយុទើប១៦ឆ្នាំសោះ ធ្លាប់ជាប់គុកម្តង ចេញមកវិញលួចទៀត ត្រូវគេចាប់បានទៀត
ខេត្តកណ្តាល៖ យុវជនម្នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ក្រោយលួចឧបរកណ៍ផ្សារដែករបស់គេ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០ និង០០នាទី ថ្ងៃទី២៧ ខែសីហា ឆ្នាំ ២០២០ នៅចំណុច ក្នុងសាលាធម្មសភា(សាលាឆាន់) វត្តទួលព្រះរាជា ភូមិកំពង់គរ ឃុំពោធិបាន ស្រុកកោះធំ ខេត្តកណ្ដាល។

ជនរងគ្រោះមានឈ្មោះ ទេព សុវណ្ណ ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅៗភូមិកំពង់គរ ឃុំពោធិបាន ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ ព្រះសង្ឃ។ ចំណែកឯជនសង្ស័យមានឈ្មោះ ម៉ៅ ជីតា ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរមានទីលំនៅភូមិកំពង់គរ ឃុំពោធិបាន ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ មិនពិតប្រាកដ។វត្ថុតាងចាប់យក៖ ឧបករណ៍ផ្សារដែក(ប៉ុស្តិ៍ផ្សារ)ចំនួន០១គ្រឿង។
សភាពរឿងហេតុ៖ រយៈកាលកន្លងមកជនសង្ស័យ ម៉ៅ ជីតា ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរធ្លាប់ជាប់ពន្ធនាគារម្ដងរួចមកហើយពីបទអំពើលួច(ម៉ូតូ)។ ជនសង្ស័យខាងលើទើបចេញពីពន្ធនាគារ ហើយបន្ទាប់ពីចេញពីពន្ធនាគារជនសង្ស័យពុំបានធ្វើសកម្មភាពលួចឆក់របស់របរអ្នកណាទៀតទេ។ លុះនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១០ និង០០នាទី ជនសង្ស័យបានជិះម៉ូតូទៅក្នុងវត្តទួលព្រះរាជា ដើម្បីរកសម្បុកចាប ដើម្បីចាប់លក់ តែពេលនោះក៏ប្រទះឃើញឧបករណ៍ផ្សារដែក ពណ៌ក្រហមលាយខ្មៅ នៅលើសាលាឆាន់ រួចជនសង្ស័យក៏បានលួចយក ដាក់ច្រកស្បោងលើម៉ូតូជិះទៅលក់ឲ្យឈ្មោះ ហ៊ត ក្នុងតម្លៃ៣០.០០០៛ ។
លុះវេលាម៉ោងប្រមាណជាង ១៣រសៀល ទើបជនរងគ្រោះបានដឹងថាបានបាត់ឧបករណ៍ផ្សារដែក រួចក៏នាំព្រះសង្ឃដែលគង់នៅក្នុងវត្តដើរស្វែងរក និងរាយការណ៍ជូននគរបាលប៉ុស្ដិ៍ពោធិបាន។ ក្រោយពីទទួលបានព័ត៌មានភ្លាមនគរបាលប៉ុស្ដិ៍បានធ្វើការស្រាវជ្រាវរហូតដល់វេលាម៉ោងប្រមាណជា១៧.០០នាទី ទើបឃាត់ខ្លួនជនសង្ស័យ ម៉ៅ ជីតា និងបាននាំទៅយកវត្ថុតាង រួចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីបន្តចាត់ការតាមនីតិវិធី៕



ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកណ្តា