ព័ត៌មានជាតិ
រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ថ្មី ប្រើពេល ១០០ថ្ងៃ ដោះស្រាយសំណុំរឿងកកស្ទះទូទាំងប្រទេសបាន ៨១១៣ សំណុំរឿង ស្មើ នឹង៦៣% ដោយប្រកាន់ខ្ជាប់នូវអភិក្រមការងារ លឿន ត្រឹមត្រូវ យុត្តិធម៌ និង មិនពុករលួយ
BY Khmernote Media
August 28, 2020
ក្រសួងយុត្តិធម៌ ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផល ១០០ថ្ងៃ នៃការអនុវត្តយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿង នៅតាមសាលាដំបូងរាជធានី ខេត្ត ទូទាំងប្រទេស ។ នៅរសៀលថ្ងៃសុក្រ ១០កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ ក្រសួងយុត្តិធម៌ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផល ១០០ថ្ងៃ នៃការអនុវត្តយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿង នៅតាមសាលាដំបូងរាជធានី ខេត្ត ។

សេចក្តីប្រកាសព័ត៌មាន បានបង្ហាញឱ្យឃើញថា សំណុំរឿងព្រហ្មទណ្ឌនៅតាមសាលាដំបូងរាជធានី ខេត្តទូទាំងប្រទេសមានចំនួន ៨១១៣សំណុំរឿង ស្មើ នឹង៦៣% ត្រូវបានជំនុំជម្រះរួច ដោយប្រកាន់ខ្ជាប់ជានិច្ច នូវអភិក្រមការងារនៃយុទ្ធនាការនេះ គឺ លឿន ត្រឹមត្រូវ យុត្តិធម៌ និង មិនពុករលួយ។ ប្រភព៖ ក្រសួងយុត្តិធម៌ Ministry of Justice
