ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សាហាវហួស! កូនអប្រិយហ៊ានលើកដៃសម្លាប់ម្តាយបង្កើតខ្លួនឯងទៅរួច បង្កការភ្ញាក់ផ្អើលទាំងព្រឹក

    BY Khmernote Media August 29, 2020
    សាហាវហួស! កូនអប្រិយហ៊ានលើកដៃសម្លាប់ម្តាយបង្កើតខ្លួនឯងទៅរួច បង្កការភ្ញាក់ផ្អើលទាំងព្រឹក

    រាជធានីភ្នំពេញ ៖ សេចក្ដីរាយការណ៍បឋមបានអោយដឹងថា មានករណីឃាតកម្មដ៏សាហាវមួយ បានកើតឡើងទាំងព្រឹកព្រលឹម បង្កឡើងដោយបុរសម្នាក់ ត្រូវជាកូនបង្កើត បានកាត់កសម្លាប់ម្តាយរបស់ខ្លួន បណ្ដាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុ។

    ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងនៅវេលាម៉ោង០៦ព្រឹក ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០នេះ ម្តុំមន្ទីរពេទ្យមូលមិត្ត ស្ថិតក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

    ហេតុការណ៍នេះកំពុងបង្កការភ្ញាក់ផ្អើលឡើងដល់បងប្អូនប្រជាពលរដ្ឋ រាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានចុះទៅពិនិត្យមើល និងហ៊ុមព័ទ្ធកន្លែងកើត ដើម្បីធ្វើការត្រួតពិនិត្យកោសល្យវិច្ឆ័យផងដែរ នេះបើតាមសេចក្ដីរាយការណ៍បឋមដែលក្រុមការងារយើងទទួលបាននាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០នេះ ។ ខណៈនេៈសមត្ថកិច្ចចម្រុះកំពុងនៅកន្លែងកើតហេតុ និងស្រាវជ្រាវរកជនសង្ស័យជាកូនបង្កើត ដែលបានរត់គេចខ្លួនបាត់ ។

    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post: