ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឈាមស្រែកស្បែកហៅ! កូនប្រុសតិរច្ឆាន ដែលបានសម្លាប់ម្តាយបង្កើតខ្លួនឯងនាព្រឹកមិញនេះ ឥលូវត្រូវសមត្ថកិច្ចចាប់ខ្លួនបានហើយ

    BY Khmernote Media August 29, 2020
    ឈាមស្រែកស្បែកហៅ! កូនប្រុសតិរច្ឆាន ដែលបានសម្លាប់ម្តាយបង្កើតខ្លួនឯងនាព្រឹកមិញនេះ ឥលូវត្រូវសមត្ថកិច្ចចាប់ខ្លួនបានហើយ

    រាជធានីភ្នំពេញ៖ មុននេះបន្តិច សមត្ថកិច្ចបានចាប់ខ្លួនកូនប្រុសតិរច្ឆាន ដែលបានកាត់កម្តាយខ្លួនឯងបានហើយ​ នៅក្រោយសាកលវិទ្យាល័យ​ IU នៃខណ្ឌសែនសុខ​។ គួរបញ្ជាក់ផងដែរថា កាលពីព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាម២០២០ មានករណីឃាតកម្មដ៏ភ្ញាក់ផ្អើលមួយបានកើតឡើង បង្កឡើងដោយបុរសម្នាក់ត្រូវជាកូនបង្កើត បានធ្វើសកម្មភាកាត់កសម្លាប់ម្តាយរបស់ខ្លួន បណ្ដាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុ។

    ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងនៅវេលាម៉ោង០៦ព្រឹក ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០នេះ ក្នុងបុរីសឡា៣ ម្តុំមន្ទីរពេទ្យមូលមិត្ត ស្ថិតក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ បច្ចុប្បន្ន ជនសង្ស័យ​ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ​​ ដេីម្បីចាត់វិធានការតាមផ្លូវច្បាប់៕

    Share This Post: