ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ទទួលយកមិនបាន បាត់បង់កូនស្រីបីនាក់ និងប្តីក្នុងថ្ងៃតែមួយ ប្រពន្ធស្រែកយំ និយាយរវើរវាយ ,លោកឧកញ៉ាឌួង ឆាយ អាណិតខ្លាំងពេក ឲ្យក្រុមការងារយកថវិកាទៅជូន ដល់ស្រុកស្រីសន្ធរ

    BY Khmernote Media August 29, 2020
    ទទួលយកមិនបាន បាត់បង់កូនស្រីបីនាក់ និងប្តីក្នុងថ្ងៃតែមួយ ប្រពន្ធស្រែកយំ និយាយរវើរវាយ ,លោកឧកញ៉ាឌួង ឆាយ អាណិតខ្លាំងពេក ឲ្យក្រុមការងារយកថវិកាទៅជូន ដល់ស្រុកស្រីសន្ធរ

    កាលពីយប់ថ្ងៃទី ២៦ សីហា ឆ្នាំ២០២០ មានករណីគួរឲ្យភ្ញាក់ផ្អើលមួយដោយសារតែប្រទះឃើញសាកសព​ឪពុក​និង​កូន​៤​នាក់​​ស្លាប់​នៅ​ក្នុង​បន្ទប់​ជួល​ ខណៈ​ប្រពន្ធ​ចេញ​ទៅ​ធ្វើការ​រោងចក្រ​ ដែល​គេ​សង្ស័យ​ ឪពុក​ច្របាច់​.​ក​សម្លាប់​ខ្លួន​ជា​មុន​ រួច​ទើប​ចង​.​ក​សម្លាប់​ខ្លួន​ជា​ជា​ក្រោយ​ ។​ ​ករណី​នេះ​កើតឡើង​នៅ​ចំណុច​បន្ទប់​ជួល​គ្មាន​លេខ​ ផ្លូវ​លេខ​១០១៣​ ភូមិ​ឧកញ៉ា​វាំង​ សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ​ បង្ក​ការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​២១​និង​៣០​នាទី​ ថ្ងៃ​ទី​២៦​ ខែសីហា​ ឆ្នាំ​២០២០​ ។​ ​​

    សេចក្តីរាយការណ៍​ឲ្យ​ដឹង​ថា​ តាម​ការ​បំភ្លឺ​ពី​ឈ្មោះ​ ឌឹ​ប​ សុខ​នាថ​ ភេទ​ស្រី​ អាយុ​៣៨​ឆ្នាំ​ ជា​ប្រពន្ធ​ និង​ម្តាយបង្កើត​ជន​រង​គ្រោះ​បានអោយ​ដឹង​ថា​ ប្តី​នាង​ខ្ញុំ​ធ្លាប់​បាន​និយាយ​ប្រាប់​នាង​ខ្ញុំ​ថា​ នឹង​សម្លាប់​កូនស្រី​ចោល​អោយ​អស់​ តែ​ខ្ញុំ​មិន​ចាប់អារម្មណ៍​ស្មាន​តែ​គាត់​និយាយ​លេង​ ។​ នៅ​ព្រឹក​ថ្ងៃ​ទី​២៦​ សីហា​ ២០២០​ នាង​ខ្ញុំ​បាន​ចេញ​ទៅ​ធ្វើការ​នៅ​រោងចក្រ​ ឯ​ប្តី​នាង​ខ្ញុំ​បាន​ចេញ​ទៅ​រត់​កង​បីដូច​សព្វដង​ ។​ ពេលនេះដោយក្តីអាណិតអាសូរលោកឧកញ៉ាឌួង ឆាយ បានជូនថវិកាចំនួន ២លានរៀលទៅបងស្រី ឌីម សុខនាថ ដែលកំពុងតែជួបទុក្ខសោកដ៏ក្រៀមក្រំក្នុងការបាត់បង់មនុស្សជាទីស្រលាញ់ដល់ទៅ4នាក់ក្នុងពេលតែមួយ ហើយបានយកទៅធ្វើបុណ្យនៅភូមិក្បាលកោះ ឃុំកោះអណ្តែត ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ គួរបញ្ជាក់ថាក៏មានសប្បុរសជនជាច្រើនបានចូលរួមជួយថវិកាដល់បងស្រីផងដែរ៕

     

    Share This Post: