ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឃាត់ខ្លួនបុរសម្នាក់ យកឡូហ្កូរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងឡូហ្កូរបស់ស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ ទៅផុសលេងភ្ជាប់ជាមួយរូបថតរបស់ខ្លួន

    BY Khmernote Media August 29, 2020
    ឃាត់ខ្លួនបុរសម្នាក់ យកឡូហ្កូរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងឡូហ្កូរបស់ស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ ទៅផុសលេងភ្ជាប់ជាមួយរូបថតរបស់ខ្លួន

    ភំ្នពេញ៖ គេហទំព័រ និងព័ត៌មានអគ្គស្នងការដ្ឋាននគរបាលជាតិ បានទទួលព័ត៌មាន នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ២និង០០នាទីរសៀល ពីក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការសហការជាមួយការិយា ល័យប្រឆាំងបទល្មើសបច្ចេកវិទ្យាផែនការងារសន្តិសុខ។

    បានធ្វើការកោះហៅបុរសម្នាក់ ឈ្មោះ ស៊ឹម ឆាយ៉ាវីរ: ដែលប្រើប្រាស់គណនីហ្វេសបុកឈ្មោះ RoNg Reach ដែលបានយកឡូហ្កូរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងឡូហ្កូរបស់ស្នងការដ្ឋាន នគបាលរាជធានីភ្នំពេញ ទៅផុសលេងភ្ជាប់ជាមួយរូបថតរបស់ខ្លួនដោយខុសច្បាប់ និងមិនមានការអនុញ្ញាតិ ។ បុរសម្នាក់នេះ បានចូលខ្លួនមកសារភាពកំហុស និងបានធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពទាំងនេះ ៕

    ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

    Share This Post: