ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ឲ្យមន្រ្តីយកថវិកាចំនួន ៥.០០០.០០០រៀល ទៅចូលបុណ្យ ជូនគ្រួសារសព ឪពុក និងកូន៣នាក់ដែលបានស្លាប់

    BY Khmernote Media August 29, 2020
    ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ឲ្យមន្រ្តីយកថវិកាចំនួន ៥.០០០.០០០រៀល ទៅចូលបុណ្យ ជូនគ្រួសារសព ឪពុក និងកូន៣នាក់ដែលបានស្លាប់

    កាលពីយប់ថ្ងៃទី ២៦ សីហា ឆ្នាំ២០២០ មានករណីគួរឲ្យភ្ញាក់ផ្អើលមួយដោយសារតែប្រទះឃើញសាកសព​ឪពុក​និង​កូន​៤​នាក់​​ស្លាប់​នៅ​ក្នុង​បន្ទប់​ជួល​ ខណៈ​ប្រពន្ធ​ចេញ​ទៅ​ធ្វើការ​រោងចក្រ​ ដែល​គេ​សង្ស័យ​ ឪពុក​ច្របាច់​.​ក​សម្លាប់​ខ្លួន​ជា​មុន​ រួច​ទើប​ចង​.​ក​សម្លាប់​ខ្លួន​ជា​ជា​ក្រោយ​ ។​ ​ករណី​នេះ​កើតឡើង​នៅ​ចំណុច​បន្ទប់​ជួល​គ្មាន​លេខ​ ផ្លូវ​លេខ​១០១៣​ ភូមិ​ឧកញ៉ា​វាំង​ សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ​ បង្ក​ការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​២១​និង​៣០​នាទី​ ថ្ងៃ​ទី​២៦​ ខែសីហា​ ឆ្នាំ​២០២០​ ។​ ​​

    ដោយក្តីអាណិតអាសូរឯកឧត្តម ឃួង ស្រេង បានឲ្យមន្រ្តីយកថវិកាចំនួន ៥.០០០.០០០រៀល ទៅចូលបុណ្យសព នៅភូមិក្បាលកោះ ឃុំកោះអណ្តែត ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ គួរបញ្ជាក់ថាក៏មានសប្បុរសជនជាច្រើនបានចូលរួមជួយថវិកាដល់បងស្រីផងដែរ៕

    Share This Post: