ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    មាន់ស្រែបំពង ១ = ១,៥០០០៛ ជិះកាត់ធុំក្លិនឈ្ងៀមឈឺក្បាល បំពងខ្លាញ់ដដែលៗឡើងខ្មៅងងឹត , សំណូមពរឲ្យអ្នកលក់គិតគូរសុខភាពអ្នកទិញផង

    BY Khmernote Media August 29, 2020
    មាន់ស្រែបំពង ១ = ១,៥០០០៛ ជិះកាត់ធុំក្លិនឈ្ងៀមឈឺក្បាល បំពងខ្លាញ់ដដែលៗឡើងខ្មៅងងឹត , សំណូមពរឲ្យអ្នកលក់គិតគូរសុខភាពអ្នកទិញផង

    ប្រិយមិត្តធ្លាប់បានដឹងហើយថា ខ្លាញ់បំពងដែលប្រើយូរហើយឡើងពណ៌ខ្មៅហើយអ្នកលក់ដូរនៅតែបន្តប្រើដដែលៗទៀត ធ្វើឲ្យមានបញ្ហាប៉ះពាល់ដល់សុខភាពយ៉ាងខ្លាំង។ ជាក់ស្តែងប្អូនប្រុសម្នាក់បានបង្ហោះក្រើនរម្លឹកដល់មិត្តក្នុងហ្វេសបុកដោយប្អូនបានឃើញអ្នកលក់មាន់ស្រែបំពង ដែលប្រើខ្លាញ់ដដែលៗរហូតឡើងខ្មៅ និងជិះកាត់កន្លែងលក់មានក្លិនធុំឈ្ងៀមហើយឡើងឈឺក្បាល។ គាត់បានរៀបរាប់ឲ្យមានការប្រុងប្រយ័ត្នចំពោះការទទួលទាន ដោយគាត់បានរៀបរាប់ថា៖

    យោងតាមហ្វេសបុកប្អូនប្រុសឈ្មោះ Piseth Huy បានបង្ហោះឲ្យដឹងថា ” វាពិតជាមានគ្រោះថ្នាក់ខ្លាំងណាស់ ដល់អាយុជីវិតបងប្អូន! មាន់ស្រែបំពង ១ = ១,៥០០០៛…. រាល់ពេលដែលខ្ញុំជិះកាត់កន្លែងលក់មាន់បំពងម្ដង ខ្ញុំតែងតែធុំក្លិនឈ្ងៀមហើយវាធ្វើឲ្យខ្ញុំឈឺក្បាល ខ្ញុំចេះតែឆ្ងល់ថាវាក្លិនអ្វី? ថ្ងៃមួយខ្ញុំបានទៅទិញមាន់បំពងដែលគេលក់តាមផ្លូវ ពេលដែលខ្ញុំក្រឡេកឃើញប្រេងដែលគេបំពងមាន់នោះ ធ្វើអោយខ្ញុំស្រងាកចិត្តយ៉ាងខ្លាំង ព្រោះវាមានពណ៌ខ្មៅដូចប្រេងម៉ាស៊ីន។ តាមពិតប្រេងឆាសម្រាប់បំពងមាន់នោះ គឺជាប្រេងធុងដែលគេបានកែច្នៃរួចម្ដងហើយ សំខាន់ជាងនេះទៅទៀត វាត្រូវបានយកមកប្រើរាប់សិបដងរហូតឡើងពណ៌ខ្មៅងងឹតបែបនេះ ដែលវាពិតជាបង្កគ្រោះថ្នាក់ដល់សុខភាពមនុស្សធ្ងន់ធ្ងរជាទីបំផុត…!!!ដូច្នេះសូមបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់!!! សូមជួយចែករំលែក ដើម្បីជួយជីវិតមនុស្ស!”៕

    Share This Post: