ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ជំងឺកូវីដ១៩ ពេលនេះបានចម្លងដល់មនុស្សជាង ២៥លាននាក់ នៅទូទាំងពិភពលោក ជាមួយនឹងការស្លាប់សរុប ៨៥ម៉ឺននាក់

    BY autoadmin August 31, 2020
    ជំងឺកូវីដ១៩ ពេលនេះបានចម្លងដល់មនុស្សជាង ២៥លាននាក់ នៅទូទាំងពិភពលោក ជាមួយនឹងការស្លាប់សរុប ៨៥ម៉ឺននាក់

    គិតមកទល់ពេលនេះគឺរយៈពេលជាង ៨ខែ មកហើយ ដែលជំងឺ COVID-19 បានចម្លងទៅកាន់ពលរដ្ឋនៅទូទាំងពិភពលោក នៅពេលដែលវាបានចាប់ផ្ដើមដំបូងនៅក្នុងប្រទេសចិន តាំងតែពីចុងឆ្នាំ២០១៩។ វានៅតែមិនទាន់ធូរស្រាលទៅវិញនោះទេ ហើយតំបន់ខ្លះក៏បានចាប់ផ្ដើមមាននូវករណីថ្មីៗឡើងវិញផងដែរ សូម្បីតែនៅខាងអឺរ៉ុបដែលធ្លាប់បានធូរស្រាលម្ដងរួចមកហើយនោះ។ យោងតាមការធ្វើបច្ចុប្បន្នភាពចុងក្រោយរបស់ Worldometers សម្រាប់ព្រឹកថ្ងៃច័ន្ទ ទី៣១ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោកពេលនេះបានកើនឡើងដល់ ២៥.៣ លាននាក់ ខណៈដែលចំនួនអ្នកស្លាប់សរុបមានដល់ ៨៥ម៉ឺននាក់។

    សហរដ្ឋអាមេរិក ប្រេស៊ីល និងឥណ្ឌា នៅតែបន្តឈរនៅកំពូលតារាងមានអ្នកឆ្លងច្រើនបំផុត និងជាប្រទេសដែលមានករណីសរុបលើសពី ៣លាននាក់។ ឥឡូវនេះសហរដ្ឋអាមេរិកមានករណីសរុបជាង ៦លាននាក់ ខណៈការស្លាប់មាន ១៨ម៉ឺននាក់។ ប្រេស៊ីលមានករណីសរុប ៣.៨ លាននាក់ ជាមួយនឹងការស្លាប់សរុប  ១២ម៉ឺននាក់។ ចំណែកឥណ្ឌាមានអ្នកឆ្លងសរុប ៣.៦ លាននាក់ ហើយមានអ្នកស្លាប់សរុបជាង ៦.៤ ម៉ឺននាក់។ ឥណ្ឌាម្សិលមិញនេះក៏បានកត់ត្រាការឆ្លងប្រចាំថ្ងៃជាង ៧.៨ម៉ឺននាក់ផងដែរ ដែលជាចំនួនឆ្លងប្រចាំថ្ងៃខ្ពស់បំផុតរបស់ខ្លួន ហើយក៏ខ្ពស់ជាងគេលើពិភពលោកផងដែរ៕

    អត្ថបទ៖ លីដា
    ប្រភព៖ Worldometers

    Share This Post: