ខ្មែរណូត

ស្វែងរក

  • PR

    ក្រុមហ៊ុន Express Food Group Co Ltd. (EFG) វិនិយោគលើសាខាចំនួន 5 បន្ថែមទៀតស្ថិតនៅផ្សារទំនើប AEON Mall Sen Sok City

    BY Khmernote Media May 30, 2018
    ក្រុមហ៊ុន Express Food Group Co Ltd. (EFG)  វិនិយោគលើសាខាចំនួន 5 បន្ថែមទៀតស្ថិតនៅផ្សារទំនើប AEON Mall Sen Sok City

    ក្រុមហ៊ុន EFG ដែលជាក្រុមហ៊ុនវិនិយោគលើវិស័យចំណីអាហារធំជាងគេនៅកម្ពុជា នឹងបើកបន្ថែមហាងរបស់ខ្លួនចំនួន ៥ព្រមគ្នាដែលមានដូចជា ហាង ដឹ ភីហ្សា ខមផេនី ហាងការ៉េម ស្វិនសិន ហាងការ៉េម ដេរីឃ្វិន ហាងនំដូហ្វណាត់ គ្រីសស្ពី គ្រីម និងហាង បាប៊ីឃ្យូ ផ្លាហ្សា ស្ថិតនៅផ្សារទំនើប AEON Mall Sen Sok City ដែលនឹងបើកសម្ពោធជាផ្លូវការនៅចុងខែឧសភាខាងមុខនេះហើយ។

    បើតាមប្រសាសន៍របស់លោក ទេព វីរៈ ជាប្រធានគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន EFG បានថ្លែងប្រាប់អ្នកសារព័ត៌មានថា សម្រាប់ការបើកជាផ្លូវការនៅផ្សារទំនើប AEON Mall Sen Sok City ខាងមុខនេះ ក្រុមហ៊ុន EFG បានត្រៀមខ្លួនរួចជាស្រាចក្នុងការរៀបចំតុបតែងហាងទាំងប្រាំម៉ាករបស់ខ្លួន ដើម្បីបម្រើសេវាកម្មជូនអតិថិជនដែលបានមកកាន់ផ្សារទំនើបមួយនេះ។ លោកបានបន្ថែមថា ជាយុទ្ធសាស្ដ្រ និងនិន្នាការរបស់ក្រុមហ៊ុន EFG គឺធ្វើយ៉ាងណាព្យាយាមខិតចូលកាន់តែជិតអតិថិជនរបស់ខ្លួនបំផុតតាមរយៈការពង្រីកសាខាបន្ថែមជាច្រើន ដើម្បីឲ្យអតិថិជនមានភាពងាយស្រួលមកកាន់ហាងណាមួយដែលនៅជិតផ្ទះបំផុត។ ជាក់ស្ដែងដូចជាការបើកសាខាបន្ថែមចំនួន៥ នៅផ្សារទំនើប AEON Mall Sen Sok City នេះ គឺដើម្បីធ្វើឲ្យអតិថិជនកាន់តែមានភាពងាយស្រួលក្នុងការមកកំសាន្ដផង ហើយក្នុងពេលជាមួយគ្នាពួកគាត់ក៏អាចរីករាយទទួលទានអាហារឆ្ងាញ់ៗនៅផ្សារទំនើបនេះដោយផ្ទាល់តែម្ដងផងដែរ។ លោក ក៏បានបន្ដទៀតថាសម្រាប់ហាងបន្ថែមចំនួន៥នេះ បានផ្ដល់ឱកាសការងារដល់ប្រជាពលរដ្ឋខ្មែរមិនតិចជាង៨០នាក់នោះទេ ដែលមកដល់សព្វថ្ងៃនេះក្រុមហ៊ុន EFG មានបុគ្គលិកបម្រើការងារជិត ២.០០០នាក់ ក្នុងហាងជាង៦០របស់ខ្លួនទូទាំងរាជនីភ្នំពេញ និងបណ្ដាខេត្តមួយចំនួនទៀតផង។

    គួរបញ្ជាក់ថា ក្រុមហ៊ុន EFG គ្រោងនឹងបើកសម្ពោធជាផ្លូវការនូវសាខាទាំង៥របស់ខ្លួននៅថ្ងៃ០១ ខែមិថុនា ឆ្នាំ២០១៨ ខាងមុខនេះ ដោយមានកម្មវិធីពិសេសជាច្រើនពីសាខានីមួយៗ និងសកម្មភាពសប្បាយៗជាច្រើនផងដែរ ដែលស្ថិតនៅផ្សារទំនើប AEON Mall Sen Sok City ផ្ទាល់តែម្ដង។
    សម្រាប់ព័ត៌មានបន្ថែមៈ
    លោក ណាង គីណាល់ Group Marketing Manager
    E-mail: kinal.n@rmagroup.net
    Tel. 092 888 593

    Share This Post:
    MPO4D jitutoto mpo4d Mpoplay