ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    កូនតិរច្ឆាន! ខឹងខ្ចីលុយឪពុកម្តាយយកទៅទិញថ្នាំញៀនជក់មិនបាន យកដាវដេញកាប់អ្នកមានគុណតែម្តង

    BY Khmernote Media September 1, 2020
    កូនតិរច្ឆាន! ខឹងខ្ចីលុយឪពុកម្តាយយកទៅទិញថ្នាំញៀនជក់មិនបាន យកដាវដេញកាប់អ្នកមានគុណតែម្តង

    យោងតាមការបញ្ជាក់ពី អធិការដ្ឋានដ្ឋាននគរបាលស្រុកត្រាំកក់ បានឲ្យដឹងថា បុរសម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយប្រើអំពើហិង្សាក្នុងគ្រួសារ និងគំរាមសម្លាប់។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃអាទិត្យ ១២ កើត ខែ ភទ្របទ ឆ្នាំ ជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ៣០ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ៨ និង៣០នាទី នៅភូមិអង្គក្រឡាញ់ ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ។

    ជនសង្ស័យមានឈ្មោះ ហែម រ៉ាវី ភេទប្រុស អាយុ៣១ឆ្នាំរស់នៅភូមិឃុំខាងលើ បានប្រដាប់ដោយដាវបានដេញកាប់ឪពុកម្តាយ តែពួកគាត់បានរត់គេចខ្លួនរួច និងបានគំរាមថានឹងសម្លាប់ចោល។ មូលហេតុដោយជនសង្ស័យខឹងរឿងខ្ចីលុយឪពុកម្តាយយកទៅទិញថ្នាំញៀនជក់មិនបាន ។ ក្រោយកើតហេតុឪពុកម្តាយបានមកដាក់ពាក្យបណ្តឹងប្តឹងពីកូនឈ្មោះ ហែម រ៉ាវី អោយសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់។ ក្រោយទទួលបានពាក្យបណ្តឹង សមត្ថកិច្ចយើងបានឃាត់ខ្លួនឈ្មោះ ហែម រ៉ាវី បាននៅថ្ងៃ ៣០ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ៩ និង៣០នាទីនៅភូមិ អង្គក្រឡាញ់ ឃុំ ជាងទង៕

    ប្រភព៖ អធិការដ្ឋានដ្ឋាននគរបាលស្រុកត្រាំកក់

    Share This Post: