ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងអប់រំ ប្រកាសបើកដំណើរការសាលារៀនឯកជនទាំងអស់ឡើងវិញក្នុងដំណាក់កាលទី២ អនុញ្ញាតឲ្យមានសិស្ស២០-២៥នាក់ប៉ុណ្ណោះក្នុងបន្ទប់រៀន

    BY Khmernote Media September 1, 2020
    ក្រសួងអប់រំ ប្រកាសបើកដំណើរការសាលារៀនឯកជនទាំងអស់ឡើងវិញក្នុងដំណាក់កាលទី២ អនុញ្ញាតឲ្យមានសិស្ស២០-២៥នាក់ប៉ុណ្ណោះក្នុងបន្ទប់រៀន

    នារសៀលថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ នេះ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីណែនាំស្តីពីការបើកដំណើរការឡើងវិញគ្រឹះស្ថានសិក្សាឯកជនក្នុងដំណាក់កាលទី២ ដោយក្នុងនោះ ក្រសួងបានណែនាំឲ្យគ្រឹះស្ថានសិក្សាត្រូវអនុវត្តតាមគោលការណ៍ប្រតិបត្តិស្តង់ដារ (SOP) សម្រាប់ដំណើរការគ្រឹះស្ថានសិក្សាឡើងវិញក្នុងបរិបទនៃជំងឺកូវីដ១៩ ដើម្បីធានាថា ការបើកដំណើរការឡើងវិញគ្រឹះស្ថានសិក្សាឯកជនក្នុងដំណាក់កាលទី២ មានប្រសិទ្ធភាព និងប្រកបដោយសុវត្ថិភាព។

    ដើម្បីអាចបើកដំណើរឡើងវិញបាន គ្រឹះស្ថានសិក្សាឯកជនទាំងអស់ត្រូវអនុវត្តតាមនីតិវិធីខាងក្រោម៖

    + ដាក់ពាក្យស្នើសុំបើកដំណើរការឡើងវិញក្នុងដំណាក់កាលទី២

    + អនុញ្ញាត និងសម្របសម្រួលឲ្យក្រុមការងារអធិការកិច្ចរបស់ក្រសួងចុះពិនិត្យ (មុនពេលបើក និងអំឡុងពេលដំណើរការ)

    + ចុះអនុស្សរណៈយោគយល់គ្នាស្តីពីការបើកដំណើរការឡើងវិញគ្រឹះស្ថានសិក្សាឯកជន ក្នុងដំណាក់កាលទី២ជាមួយក្រសួង

    + ក្រសួងនឹងចេញលិខិតអនុញ្ញាតឲ្យបើកដំណើរការឡើងវិញ

    Share This Post: