ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អភិបាលខណ្ឌដូនពេញ ដឹកនាំកម្លាំងចុះត្រួតពិនិត្យ ប្រមូលសម្រាមដែលមានការកកស្ទះតាមមាត់អណ្ដូងលូ ពេលមេឃកំពុងភ្លៀងធ្លាក់ខ្លាំង ដើម្បីបញ្ជៀសការលិចលង់

    BY Khmernote Media September 1, 2020
    អភិបាលខណ្ឌដូនពេញ ដឹកនាំកម្លាំងចុះត្រួតពិនិត្យ ប្រមូលសម្រាមដែលមានការកកស្ទះតាមមាត់អណ្ដូងលូ ពេលមេឃកំពុងភ្លៀងធ្លាក់ខ្លាំង ដើម្បីបញ្ជៀសការលិចលង់

    ភ្នំពេញ៖ នៅថ្ងៃអង្គារ ១៤កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ សកម្មភាពរបស់ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានអញ្ជើញដឹកនាំកម្លាំង ប្រជាការពារខណ្ឌដូនពេញ ចុះត្រួតពិនិត្យតាមមាត់អណ្ដូងលូ ដែលមានការកកស្ទះដោយ សំរាម និង ស្លឹកឈើ នាពេលមេឃកំពុងភ្លៀងខ្លាំង នៅក្នុងមូលដ្ឋានខណ្ឌ និងបានចាត់ឲ្យកម្លាំងប្រជាការពារខណ្ឌគ្រប់គោលដៅធ្វើការប្រមូលសំរាមនៅតាមអណ្ដូងលូដើម្បីឲ្យទឹកភ្លៀងហូរចូលលូបានលឿនបញ្ជៀសការលិចលង់ ៕

    ប្រភព៖ រដ្ឋបាល ខណ្ឌដូនពេញ

    Share This Post: