ខ្មែរណូត

ស្វែងរក

  • រថយន្ត

    Prius Prime ស៊េរីឆ្នាំ២០១៨ រូបរាងទាក់ទាញ ហើយទំនើបទៀត ឯតម្លៃវិញសមល្មមគួរឲ្យចង់ជិះ

    BY Khmernote Media May 30, 2018
    Prius Prime ស៊េរីឆ្នាំ២០១៨ រូបរាងទាក់ទាញ ហើយទំនើបទៀត ឯតម្លៃវិញសមល្មមគួរឲ្យចង់ជិះ

    សម្រាប់ប្រភេទរថយន្ដទ្វា5 រឺ Hatchback របស់ក្រុមហ៊ុន Toyota ម៉ូដែល Prius គឺជាប្រភេទរថយន្ដតូច ដែលនរណាៗក៏ស្គាល់ ហើយសរសើរថា ជារថយន្ដស៊ីសាំងតិចបំផុត។ ដោយឡែក កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Toyota បានសម្រេចបង្ហាញទាក់ទងទៅនឹងម៉ូដែលថ្មី ស៊េរីឆ្នាំ2018 នោះគឺ Toyota Prius Prime។

    ជាមួយនឹងម៉ូដែលថ្មីឆ្នាំ2018 នេះ ពុំទទួលបានការផ្លាស់ប្ដូរអ្វីខុសពីម៉ូដែលចាស់ឡើយ ពោលគឺទាំងរចនាបទ និងកម្រិតស៊ីសាំងនៅតែដូចគ្នាទៅនឹងម៉ូដែលឆ្នាំ2017 ដែរ។ គួរបញ្ជាក់ផងដែរថា ម៉ូដែល Prius Prime នេះត្រូវបានណែនាំតាំងពីឆ្នាំ2017 មកម្លេះ ដែលមានភ្ជាប់មកជាមួយនឹងបច្ចេកវិទ្យា Hybrid (Toyota New Global Architecture) ជំនាន់ចុងក្រោយបង្អស់ផងដែរ។ បើនិយាយពីកម្លាំងម៉ាស៊ីន ផ្នែកខាងក្រៅ និងខាងក្នុង ត្រូវបានកែលម្អស្ទើរទាំងស្រុងហើយធៀបទៅនឹងម៉ូដែល Prius plug-in។ Toyota Prius Prime 2018 នៅតែរក្សាកម្លាំងសេះ 121hp ស៊ីឡាំង4 1.8L ដដែល។

    រាល់ Prius Prime ទាំងអស់ គឺមានកម្លាំងម៉ាស៊ីនដូចគ្នា ហើយសម្រាប់លក្ខណៈពិសេសវិញ គឺមានភ្ជាប់មកជាមួយនឹងអេក្រង់ទំហំ 11.6អ៊ីញ បន្ទះសាកថ្មឥតខ្សែ Qi និងពួកស្បែក។ សម្រាប់តម្លៃរបស់រថយន្ដនេះគឺចាប់ផ្ដើមពី $29,685 (តម្លៃស្រុកគេ) ឡើងទៅ។

    Fu

    ប្រភព៖ caranddriver

    Share This Post:
    MPO4D jitutoto mpo4d Mpoplay