ទិញទូរស័ព្ទ Samsung A6+ ស៊េរីនៅថ្ងៃនេះនឹងទទួលបានការថែមជូន Speaker បំពងសម្លេងម៉ាកល្បី JBL មួយភ្លាម
ទូរស័ព្ទ Samsung Galaxy A6/A6+ ជាទូរស័ព្ទម៉ូដែលថ្មីក្នុងគ្រួសារត្រកូលស៊េរី A ដែល មានរូបរាងស្អាត, ទាន់សម័យនិង បង្ហាញពីភាពស៊ីវិល័យដ៏ល្អឥតខ្ចោះ ជាមួយលក្ខណៈពិសេសជាច្រើន ហើយមានតម្លៃសមរម្យទៀតផង។
Samsung Galaxy A6/A6+គឺជាទូរស័ព្ទចុងក្រោយបំផុតក្នុងត្រកូលទូរស័ព្ទ Galaxy A ដែលទើបតែចេញនៅក្នុងឆ្នាំនេះ។លើសពីនេះវាភ្ជាប់ជាមួយនឹងមុខងារដ៏សម្បូរបែបនិងរូបរាងដ៏ស៊ីវិល័យរឹងមាំដែលបំពេញទៅតាមតម្រូវការរបស់អ្នកប្រើប្រាស់បច្ចុប្បន្ន។
មិនថាធ្វើកិច្ចការច្រើនក្នុងពេលតែមួយ ឬលេងហ្គេម ល្បឿនរបស់Galaxy A6 និង A6+នៅតែឋិតថេរដោយសារថា Galaxy A6 មានទំហំ RAM 3GB មេម៉ូរី 32GB និង Galaxy A6+ មានទំហំRAM 4GB ព្រមទាំងអាចបន្ថែមមេម៉ូរីកាតរហូតដល់400GB។ម្យ៉ាងវិញទៀត Galaxy A6 និង A6+ ភ្ជាប់មកជាមួយបច្ចេកវិទ្យាស្គេនមុខនិងស្នាមម្រាមដៃ ដើម្បីដោះសោទូរស័ព្ទបានកាន់តែរហ័សងាយស្រួលនិងទាន់សម័យ។
ឥឡូវនេះ Galaxy A6 និង A6+ បានដាក់លក់ជាផ្លូវការនៅតាមបណ្តាហាងទំនើបសាមសុងនិងដេប៉ូចែកចាយទូរស័ព្ទសាមសុងទូទាំងប្រទេសកម្ពុជាជាមួយនឹងការធានាត្រឹមត្រូវដោយ Galaxy A6 តម្លៃ $299និង Galaxy A6+ $365 (ជាមួយនិងការថែមជូនJBL Go2 ដ៏កាលីបសម្រាប់ A6+ )។
សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចទំនាក់ទំនងមកកាន់លេខ1800 203 232។
