រថយន្ត

ទីបំផុត ! Camry 1992 ដែលកែចេញជាឡាន ស្ព័រ ត្រូវជួបប្រទះរឿងស្មានមិនដល់បែបនេះ

BY
Khmernote Media
September 7, 2020

កាលពីពេលថ្មីៗនេះ មានការភ្ញាក់ផ្អើលនៅក្នុងបណ្តាញសង្គមហ្វេស៊ុក អំពី រថយន្ត Toyota Camry ឆ្នាំ1992 មួយគ្រឿងត្រូវបានម្ចាស់យកទៅកែច្នៃចេញជាឡានស្ព័រមួយគ្រឿងមើលមិនលែងស្គាល់ ដែលរថយន្តមួយនេះត្រូវបានម្ចាស់បញ្ជាក់ប្រាប់ថាគឺជាស្នាដៃជាងនៅក្នុងស្រុកផ្ទាល់ មិនមែនយកទៅច្នៃនៅក្រៅប្រទេសឡើយ។

រថយន្តកែច្នៃមួយនេះត្រូវបានគេប្រទះឃើញពេលយកទៅធ្វើឆៀកត្រួតពិនិត្យបច្ចេកទេស ហើយមន្ត្រីនៃមន្ទីរសាធារណៈការខេត្តបន្ទាយមានជ័យ បានធ្វើការបញ្ជូនឯកសារទៅក្រសួងដើម្បីធ្វើការត្រួតពិនិត្យ។ ជាលទ្ធផលរថយន្តកែច្នៃចេញពីរថយន្ត Camry 1992 នេះត្រូវបានក្រសួងបដិសេធមិនផ្តល់ការធ្វើឆៀកឡើយព្រោះតែវាខុសបច្ចេកទេស និងមានបញ្ហាកម្មសិទ្ធបញ្ញាថែមទៀតផង៕

Share This Post: