ខ្មែរណូត

ស្វែងរក

  • PR

    Ford Everest 2019 ត្រៀមបង្ហាញខ្លួននៅកម្ពុជាឆាប់ៗនេះ!

    BY Khmernote Media June 1, 2018
    Ford Everest 2019 ត្រៀមបង្ហាញខ្លួននៅកម្ពុជាឆាប់ៗនេះ!

    ជាធម្មតាមនុស្សភាគច្រើនតែងតែគិតថារថយន្តប្រភេទ SUV ជារថយន្តប្រភេទគ្រួសារសំរាប់បើកបរតែក្នុងក្រុង និងផ្លូវដែលមានស្ថានភាពរាបស្មើតែប៉ុណ្ណោះ។ ក៏ប៉ុន្តែសម្រាប់រថយន្ត Ford Everest នេះវិញ វាមិនត្រឹមតែជារថយន្ត SUV សម្រាប់ការធ្វើដំណើរប្រចាំថ្ងៃជាលក្ខណៈគ្រួសារប៉ុណ្ណោះទេ វាគឺជារថយន្ត ប្រភេទSUV ដែលត្រូវបានគេទទួលស្គាល់ទូទាំងពិភពលោកថាជារថយន្តដែលអាចបើកបរបានគ្រប់ស្ថានភាពផ្លូវ មិនថាផ្លូវធម្មតា ឬផ្លូវដែលមានឧបសគ្គនោះទេ។ កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន RMA Cambodia ដែលជាតំណាងចែកចាយផ្តាច់មុខរថយន្ត Ford នៅកម្ពុជា បានបង្ហើបឲ្យដឹងអំពីការមកដល់នៃរថយន្ត Ford Everest 2019 រួមជាមួយនឹងប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាថ្មីៗដែលនឹងត្រូវបំពាក់បន្ថែមនៅលើរថយន្តនេះ មិនតែប៉ុណ្ណោះ ក្រុមហ៊ុនក៏បានចាប់ផ្តើមបើកទទួលការកក់ទុកជាមុននូវរថយន្ត Ford Everest 2019 នេះផងដែរ។

    ក្នុងនោះដែរ បច្ចេកវិទ្យាសំខាន់ៗដែលត្រូវបានបំពាក់នៅលើរថយន្ត Ford Everest 2019 នោះរួមមាន៖
    • ប្រព័ន្ធកូនសោរសុវត្ថិភាព (MyKey) បានផ្តល់ភាពងាយស្រួលដល់លោកអ្នក ក្នុងការកំណត់ល្បឿននៃការបើកបរទៅលើរថយន្តរបស់លោកអ្នក ដើម្បីធានាបាននូវសុវត្ថិភាពនៅពេលបើកបរ

    • កាម៉េរាខាងក្រោយ និងសេនសឺជំនួយនៅពេលចូលចត (Rear Parking Camera with Rear Sensor)

    • លោកអ្នកអាចបើកឃ្លុបក្រោយដោយគ្រាន់តែគ្រវីជើង (Hand free lift gate)

    • បច្ចេកវិទ្យា SYNC 3 បានភ្ជាប់មកជាមួយនូវប្រព័ន្ធ SYNC® AppLink™ ឬ Apple CarPlay ដែលអាចឲ្យអ្នកធ្វើការភ្ជាប់ទូរស័ព្ទ iPhone ទៅនឹង ប្រព័ន្ធ SYNC 3 ជាមួយនឹង Interface ថ្មី ដែលដូចទៅនឹង កម្មវិធីរបស់ iOS បេះបិទ។ ប្រព័ន្ធ SYNC 3 នេះអាចឲ្យអ្នកប្រើប្រាស់កម្មវិធីមួយចំនួនដែលមានលើ iOS ដូចជា ស្ដាប់តន្ត្រី ប្រើ Google Map អានសារ ផ្ញើរសារ ធ្វើការហៅចេញដោយប្រើ Voice Command (Siri)។ មិនតែប៉ុណ្ណោះ បច្ចេកវិទ្យាចុងក្រោយ Microsoft SYN 3 នេះក៏មានភ្ជាប់ជាមួយនឹង font ជាអក្សរខ្មែរផងដែរ

    • ពោងសុវត្ថិភាពជុំវិញរថយន្ត (Seat Side and Curtain Air Bags)

    • ចង្កៀងគុជ HID Headlamp ដែលបិតបើកដោយស្វ័យប្រវត្តិ និងចង្កៀង LED បំភ្លឺនៅពេលថ្ងៃដ៏ស្រស់ស្អាត បានផ្តល់នូវភាពទាក់ទាញសម្រាប់រថយន្តនេះនៅពេលដែលមានវត្តមាននៅលើផ្លូវ

    • ប្រព័ន្ធផ្ដល់សញ្ញាសម្រាប់ការពារចោរលួច (Volumetric alarm with battery backup)

    • កញ្ជក់មើលក្រោយផ្នែកខាងក្នុងការពារចំណាំងផ្លាតដោយស្វ័យប្រវត្តិ (Rearview Mirror – Electrochromic

     

    ចង់ដឹងកាន់តែច្បាស់ សូមទស្សនា Video ខាងក្រោម៖

    https://www.facebook.com/FordCambodia/videos/1627184904046335/?t=3

    Share This Post:
    MPO4D jitutoto mpo4d Mpoplay