ធ្មេចបើកៗ ជំងឺកូវីដ១៩ ពេលនេះបានឆ្លងមនុស្សជាង ២៨លាននាក់ និងសម្លាប់មនុស្សជាង៩០ម៉ឺននាក់ហើយនៅទូទាំងពិភពលោក
យោងតាមការធ្វើបច្ចុប្បន្នភាពចុងក្រោយ របស់គេហទំព័រទិន្នន័យ Worldometers នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែកញ្ញា ឆ្នាំ២០២០ បានបង្ហាញថា ចំនួនអ្នកឆ្លងជំងឺ COVID-19 ពេលនេះបានរាលដាលដល់មនុស្សសរុបជាង ២៨លាននាក់ នៅទូទាំងពិភពលោក ខណៈចំនួនអ្នកស្លាប់មានជាង ៩០ម៉ឺននាក់ រួចមកហើយ។ ថ្វីបើវាមានរយៈពេលជាង ៩ខែ ទៅហើយក្ដី ប៉ុន្តែជំងឺ COVID-19 នៅតែបានឆ្លងរីករាលដាលក្នុងទំហំធំ ហើយប្រទេសដែលឆាប់ភ្លេចពីហានិភ័យរបស់វា ក៏កំពុងកើតមាននូវរលកទី២ ផងដែរ។

ស្ថានភាពនៅក្នុងតារាងកាលពីមានករណីសរុប ២៧លាននាក់ គឺមានការផ្លាស់ប្ដូរបន្ដិចពីឥឡូវនេះ ដោយសារតែប្រេស៊ីលមិនមែនជាប្រទេស ដែលមានការឆ្លងរាលដាលច្រើនបំផុតបន្ទាប់ពីអាមេរិកទៀតទេ។ ប្រទេសដែលបានវ៉ាដាច់ប្រស៊ីលមកឈរលេខរៀងទី២ គឺឥណ្ឌា បន្ទាប់ពីខ្លួនបានរាយការណ៍ពីករណីច្រើនបំផុតប្រចាំថ្ងៃមិនធ្លាប់មាន និងច្រើនជាងគេក្នុងពិភពលោកជារៀងរាលថ្ងៃ។ ឥឡូវនេះប្រទេសឥណ្ឌាដែលជាប្រទេសឈរនៅលេខ២ មានករណីសរុប ៤.៤ លាននាក់ ខណៈដែលអាមេរិកមានករណីសរុប ៦.៥ លាននាក់ និងប្រេស៊ីលមាន ៤.១ លាននាក់៕




អត្ថបទ៖ លីដា
ប្រភព៖ Worldometers