ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ចំណោមមនុស្ស៥នាក់ ក្នុងនោះមានថៃ ៣នាក់ បានតេស្ដវិជ្ជមានជាមួយជំងឺកូវីដ១៩ ពេលទៅដល់ប្រទេសជប៉ុន ក្រោយធ្វើដំណើរចេញពីប្រទេសថៃ

    BY autoadmin September 12, 2020
    ចំណោមមនុស្ស៥នាក់ ក្នុងនោះមានថៃ ៣នាក់ បានតេស្ដវិជ្ជមានជាមួយជំងឺកូវីដ១៩ ពេលទៅដល់ប្រទេសជប៉ុន ក្រោយធ្វើដំណើរចេញពីប្រទេសថៃ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន បាងកកប៉ុស្ដិ៍ កាលពីល្ងាចថ្ងៃសុក្រ ទី១១ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា នាយកដ្ឋានត្រួតពិនិត្យជំងឺថៃ កំពុងស្វែងរកអ្នកដែលជិតស្និទ្ធជាមួយមនុស្សចំនួន ៣នាក់ បន្ថែមទៀត ដែលពួកគេបានតេស្ដវិជ្ជមានជំងឺ COVID-19 ពេលទៅដល់ប្រទេសជប៉ុន ចេញពីប្រទេសថៃ។ នាយកដ្ឋានបាននិយាយថា មានមនុស្សទាំងអស់ ៥នាក់ ដែលបានចាកចេញពីប្រទេសថៃ ហើយត្រូវបានគេរកឃើញថា វិជ្ជមានជាមួយជំងឺ COVID-19 ពេលទៅដល់ប្រទេសជប៉ុន។

    មនុស្ស ២នាក់ ក្នុងចំណោមពួកគេត្រូវបានរាយការណ៍មុន ហើយម្សិលមិញនេះទើបមានការបញ្ជាក់បន្ថែមទៀតពីអ្នកទាំង ៣ ដែលនៅសេសសល់។ មនុស្ស ២នាក់ ដែលបានបញ្ជាក់ពីការឆ្លងដំបូង គឺជាជនជាតិថៃអាយុ ២៤ឆ្នាំ និងម្នាក់ទៀតជាជនជាតិជប៉ុន អាយុ ៤៧ឆ្នាំ។ ចំណែក ៣នាក់ ដែលបានបញ្ជាក់ចុងក្រោយនេះគឺមាន៖ បុរសជនជាតិជប៉ុនអាយុ ៦៤ឆ្នាំ, និស្សិតជនជាតិថៃអាយុ ២១ឆ្នាំ និងបុរសជនជាតិថៃអាយុ ៤៤ឆ្នាំ។ ឥឡូវនេះអាជ្ញាធរកំពុងតាមដានអ្នកផ្សេងបន្ដទៀត ដើម្បីកំណត់ពីអ្នកដែលបានមានទំនាក់ទំនងជាមួយអ្នកជំងឺ៕

    អត្ថបទ៖ លីដា
    ប្រភព៖ បាងកកប៉ុស្ដិ៍

    Share This Post: