ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    នៅឥណ្ឌាកាន់តែធ្ងន់ធ្ងរហើយ ក្នុងរយៈពេលតែ១ថ្ងៃរកឃើញអ្នកជំងឺកូវីដ ១៩ ជិត ១០ម៉ឺននាក់ ឯអ្នកស្លាប់ជាង១ពាន់នាក់

    BY autoadmin September 14, 2020
    នៅឥណ្ឌាកាន់តែធ្ងន់ធ្ងរហើយ ក្នុងរយៈពេលតែ១ថ្ងៃរកឃើញអ្នកជំងឺកូវីដ ១៩ ជិត ១០ម៉ឺននាក់ ឯអ្នកស្លាប់ជាង១ពាន់នាក់

    ឥណ្ឌា៖ សារព័ត៌មាន Channel News Asia បានរាយការណ៍ថា កាលពីថ្ងៃអាទិត្យទី១៣ ខែកញ្ញា ម្សិលមិញនេះ ប្រទេសឥណ្ឌាបានរកឃើញអ្នកជំងឺកូវីដ ១៩ ថ្មីចំនួន ៩៤,៣៧២ ករណីបន្ថែមទៀត ដែលធ្វើឲ្យតួលេខអ្នកឆ្លងសរុបនៅក្នុងប្រទេសមួយនេះបានកើតឡើងដល់ជាង ៤.៨ លានករណី។ ទន្ទឹមនឹងមានករណីអ្នកឆ្លងថ្មីនេះ តួលេខអ្នកស្លាប់ដោយជំងឺកូវីដ ១៩ ក៏បានកើនឡើងផងដែរ ពោលគឺគិតត្រឹមថ្ងៃម្សិលមិញនេះឥណ្ឌាមានតួលេខអ្នកស្លាប់ចំនួន ១,១១៤ ករណី។

    បើតាមអាជ្ញាធរសុខាភិបាលឥណ្ឌាបានបញ្ជាក់ថា ការរាតត្បាតជំងឺកូវីដ ១៩ បានកើតមានស្ទើរតែគ្រប់រដ្ឋ ហើយចំពោះរដ្ឋធំៗនិងជារដ្ឋសម្បូរអ្នកមានរស់នៅនោះ គឺមានតួលេសអ្នកឆ្លងនិងស្លាប់ច្រើនជាងគេបំផុត។ ជាក់ស្តែងគ្រាន់តែរដ្ឋ Maharashtra មួយតែម្នាក់ឯងមានអ្នកឆ្លងថ្មីរហូតដល់ទៅ ៨,២០៤ ករណីទៅហើយកាលពីម្សិលមិញនេះ ខណៈរដ្ឋមួយនេះមានពលរដ្ឋសរុបប្រមាណជា ១៣០ លាននាក់កំពុងរស់នៅ។ សូមបញ្ជាក់ជូនថា ឥណ្ឌាគឺជាប្រទេសមានតួលេខអ្នកឆ្លងជំងឺកូវីដ ១៩ ច្រើនបំផុតលំដាប់ទី ២ នៅលើពិភពលោកបន្ទាប់ពីអាមេរិក ហើយគិតត្រឹមពេលចុះផ្សាយនេះឥណ្ឌាមានអ្នកជំងឺកូវីដ ១៩ សរុបនៅទូទាំងប្រទេសចំនួន ៤,៨៤៥ ០០៣ ករណី និងស្លាប់សរុបចំនួន ៧៩,៧៥៤ ករណីផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia 

    Share This Post: