កូវីដ-១៩

ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅប្រទេសឥណ្ឌាពេលនេះ បានកើនជិត ៥លាននាក់ និងស្លាប់ ៨០,០០០ នាក់

BY
autoadmin
September 15, 2020

ក្រសួងសុខាភិបាលឥណ្ឌានៅថ្ងៃអង្គារ ទី១៥ ខែកញ្ញា ឆ្នាំ២០២០ បាននិយាយថា ប្រទេសឥណ្ឌាបានបញ្ជាក់ពីករណីថ្មីនៃជំងឺ COVID-19 ចំនួន ៨៣,៨០៩នាក់ ដែលជាការកើនឡើងប្រចាំថ្ងៃទាបជាគេក្នុងសប្ដាហ៍ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia ។ ប្រទេសដែលមានប្រជាជនច្រើនជាងគេលំដាប់ទី២ នៅលើពិភពលោកមួយនេះ រំពឹងនឹងមានករណីជំងឺ COVID-19 សរុប ៥ លានករណី នៅថ្ងៃពុធស្អែកនេះ ខណៈឥឡូវកំពុងមានករណី ៤.៩៣ លាននាក់។

ប្រទេសឥណ្ឌាពេលនេះជាទីតាំងមានការកើនឡើងនូវករណីជំងឺ COVID-19 លឿនជាងប្រទេសណាទាំងអស់នៅលើពិភពលោក ខណៈមានតែសហរដ្ឋអាមេរិកប៉ុណ្ណោះ ដែលមានករណីឆ្លងច្រើនជាងគេបង្អស់ និងនាំមុខឥណ្ឌា។ ប៉ុន្តែយ៉ាងណាក៏ដោយបច្ចុប្បន្ននេះអាមេរិកមានការឆ្លងរាលដាលយឺត បើធៀបនឹងប្រទេសក្នុងអាស៊ីមួយនេះ។ ចំណែកចំនួនអ្នកស្លាប់របស់ឥណ្ឌាក៏បានកើនឆ្លងដល់ ៨០,០០០ នាក់ គិតត្រឹមថ្ងៃអង្គារ បន្ទាប់ពីមានការស្លាប់បន្ថែម ១,០៥៤នាក់ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia

Share This Post: