សារប្រយោជន៍នៃកាល់ស្យូម សម្រាប់ស្ត្រីមានផ្ទៃពោះ និងកុមារ
រាជធានីភ្នំពេញ៖ សមាគមសម្ភព និងរោគស្ត្រីវិទ្យាកម្ពុជា រួមសហការជាមួយនឹងសមាគមឆ្មបកម្ពុជា ត្រៀមរៀបចំសិក្ខាសាលាស្តីមួយអំពី «សារប្រយោជន៍នៃកាល់ស្យូមសម្រាប់ស្ត្រីមានផ្ទៃពោះ និងកុមារ» ក្រោមការឧបត្ថម្ភដោយក្រុមហ៊ុន Sanofi ដើម្បីផ្ដល់ឲ្យអ្នកទទួលបាននូវការពិនិត្យសុខភាព និងប្រឹក្សាយោបល់ពី អាហារូបត្ថម្ភអំឡុងពេលពពោះ និងអាហារូបត្ថម្ភសម្រាប់កុមារ រួមទាំងចែករំលែកចំណេះដឹង អំពីសារៈប្រយោជន៍នៃកាល់ស្យូមសម្រាប់ស្ត្រីមានផ្ទៃពោះ និងការលូតលាស់របស់កុមារ។
តាមការបញ្ជាក់ពីគ្រូពេទ្យជំនាញ ការផ្ដល់នូវអាហារូបត្ថម្ភបានត្រឹមត្រូវ គឺជាគន្លឹះសំខាន់មួយ ដើម្បីធានាថាកូនរបស់អ្នកធំធាត់មានសុខភាពល្អ និងរឹងមាំ។ កាល់ស្យូម គឺជាសារធាតុរ៉ែដ៏សំខាន់មួយដែលពួកគេ ត្រូវការជាចាំបាច់ ដើម្បីជួយទ្រទ្រង់ឆ្អឹង និងធ្មេញឲ្យរឹងមាំ។ ក្នុងនោះសម្រាប់ស្ត្រីដែលចង់បានកូន ការស្វែងយល់ពីអាហារូបត្ថម្ភ និងជាតិកាល់ស្យូម ក៏មានប្រយោជន៍ណាស់ដែរ។
សម្រាប់សិក្ខាសាលានោះនឹងមានធ្វើបង្ហាញពីអត្ថប្រយោជន៍នៃទទួលទានអាហារសម្បូរជាតិកាល់ស្យូម ជាតិដែក និងវីតាមីន C ហើយនឹងហានិភ័យសម្រាប់ស្ត្រី ក៏ដូចជាកុមារដែលមិនបានញ៉ាំជាតិកាល់ស្យូមគ្រប់គ្រាន់។ កម្មវិធីនឹងប្រព្រឹត្តិឡើងនៅសណ្ឋាគារ ភ្នំពេញ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨ ដោយមានបែងចែកជា ២ វេន ពេលព្រឹកចាប់ពីម៉ោង ៨-១១ ព្រឹក និងពេលរសៀលចាប់ពីម៉ោង ១-៤ រសៀល។ សម្រាប់បងប្អូនស្រ្ដីដែលមានបំណងចូលរួមសិក្ខាសាលា អាចធ្វើការចុះឈ្មោះដោយឥតគិតថ្លៃ គ្រាន់តែចុចលើរូបខាងក្រោម។
ព័ត៌មានបន្ថែមសូមទាក់ទង៖ ០៩៦ ៩៤៤ ៣៣១១/០៩៦ ៧៧៧ ៥៦៤៥/ ០៩៨ ៩៨០ ៤៤៤៕
