រថយន្ត

Rolls-Royce បង្ហាញរថយន្ដម៉ូដែល Ghost ថ្មី ប្ដូររូបរាងកាន់តែទាក់ទាញ

BY
Khmernote Media
September 21, 2020

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនរថយន្ដប្រណីត Rolls Royce បានបញ្ចេញរថយន្ដម៉ូដែល Ghost ថ្មីដែលធ្វើការផ្លាស់ប្ដូររូបរាងកាន់តែទាក់ទាញជាងមុន។ រថយន្ដ Rolls-Royce Ghost បំពាក់ទៅដោយម៉ាស៊ីនចំណុះ 6.75លីត្រ twin-turbo V12 បង្កើនកម្លាំងបាន 563 សេះ និងកម្លាំងទាញ 580nm ។ លើសពីនេះទៀត ការប្រើប្រាស់ប្រព័ន្ធប៉ុងពីរ និងប្រព័ន្ធបង្វិលចង្កូតរ៉េទាំង ៤ all-wheel steering នៅលើរថយន្ដ Rolls Royce Ghost នឹងធ្វើឲ្យការបើកបរកាន់តែមានលំនឹង ក៏ដូចជាស្ថេរភាពនិងភាពងាយស្រួលក្នុងការបើកបរបន្ថែមពីលើប្រព័ន្ធបូម Planar Suspension System ដែលក្រុមហ៊ុន Rolls-Royce ចំណាយពេលជាង ១០ឆ្នាំ សម្រាប់ការផលិត និងធ្វើតេស្ដ។ ជាមួយគ្នាដែរ ប្រណីតភាពគឺជាអ្វីដែលគ្រប់គ្នាស្គាល់ច្បាស់ពីយីហោរថយន្ដល្បី Rolls-Royce នេះ ជាមួយទ្វារដែលបិទបើកដោយស្វ័យប្រវត្តិ។ អ្វីដែលពិសេសជាងនេះទៅទៀត រថយន្ដ Rolls-Royce Ghost ស៊េរីថ្មី ត្រូវបានផលិតឡើងយ៉ាងពិសេសដែលធ្វើឲ្យរថយន្ដមានលក្ខណៈស្ងាត់ជាងម៉ូដែលមុនៗ។

HyperFocal: 0

ប៉ាណាមុខរថយន្ដផលិតពី Panthoen Grille ចាំងនឹងពន្លឺរំលេចឲ្យឃើញរូបរាងដ៏ស្រស់ស្អាតរបស់រថយន្ដ។ ថ្នាំពណ៌ខាងក្រៅរបស់រថយន្តម៉ូដែល Ghost បូករួមជាមួយស្លាកឈ្មោះរថយន្ត ភ្លឺចែងចាំង និងអមជុំវិញទៅដោយផ្កាយជាង850 គ្រាប់ផងដែរ៕

HyperFocal: 0

Share This Post: