ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ឥណ្ឌារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីជាង ៨ម៉ឺននាក់ ដែលនាំ​ឱ្យករណីសរុបមានច្រើនជាង ៥.៤លាននាក់

    BY autoadmin September 21, 2020
    ឥណ្ឌារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីជាង ៨ម៉ឺននាក់ ដែលនាំ​ឱ្យករណីសរុបមានច្រើនជាង ៥.៤លាននាក់

    ទិន្នន័យរបស់ក្រសួងសុខាភិបាលនៅថ្ងៃច័ន្ទ ទី២១ ខែកញ្ញា ឆ្នាំ២០២០ បានបង្ហាញថា ករណីជំងឺ COVID-19 នៅប្រទេសឥណ្ឌាបានកើនឡើងដល់ ៥,៤៨៧,៥៨០ ករណី ខណៈមានករណីថ្មីចំនួន ៨៦,៩៦១ ត្រូវបានបញ្ជាក់នៅថ្ងៃនេះ។ ចំនួនអ្នកស្លាប់ថ្មីចំនួន ១,១៣០ នាក់ ក៏ត្រូវបានគេរាយការណ៍ផងដែរ ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបមានដល់ ៨៧​,៨៨២ នាក់។ ក្នុងនោះក៏មានអ្នកជំងឺចំនួន ៩៣,៣៥៦ នាក់ បានជាសះស្បើយពីជំងឺ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ។

    បើយោងតាមការធ្វើបច្ចុប្បន្នភាពរបស់ Worldometers បានបង្ហាញថា ជំងឺ COVID-19 ពេលនេះបានរាលដាលដល់មនុស្សសរុបជាង ៣១លាននាក់ នៅជុំវិញពិភពលោក ខណៈការស្លាប់សរុបបានកើនដល់​ ៩៦ម៉ឺននាក់។ សហរដ្ឋអាមេរិកនៅតែជាប្រទេសនាំមុខគេដែលមានករណីឆ្លង និងការស្លាប់សរុបច្រើនបំផុត ជាមួយករណីសរុប ៧លាននាក់ និងស្លាប់សរុបប្រមាណ ២០ម៉ឺននាក់ ប៉ុន្តែក្នុងមួយរយៈចុងក្រោយនេះ គឺប្រទេសឥណ្ឌា មានការរាយការណ៍ពីករណីថ្មីៗប្រចាំថ្ងៃច្រើនជាងគេបំផុត ខណៈប្រេស៊ីលបានធ្លាក់ទៅដល់លេខ៣ ដោយមានករណីសរុបជាង ៤.៥លានករណី៕

    អត្ថបទ៖ លីដា
    ប្រភព៖ NDTV

    Share This Post: