ព័ត៌មានជាតិ
ក្ដៅៗ! បុរសជនជាតិហុងគ្រី ដែលសង្ស័យថាមានផ្ទុកជំងឺកូវីដ១៩ ត្រូវបានកម្លាំងសមត្ថកិច្ចក្រុងសៀមរាបរកឃើញហើយ
BY Liny Chan
September 26, 2020
យោងតាមប្រភពពីមន្ត្រីនគរបាលនៅខេត្តសៀមរាបបានឲ្យដឹងថា បុរសវ័យចំណាស់ជនជាតិហុងគ្រី ដែលក្រសួងសុខាភិបាលប្រកាសថា មានការសង្ស័យផ្ទុកជំងឺកូវីដ១៩នោះ ត្រូវបានកម្លាំងសមត្ថកិច្ចក្រុងសៀមរាបរកឃើញហើយនៅមុននេះបន្តិច។

បើតាមប្រភពដដែល បុរសជនជាតិហុងគ្រី វ័យ ៧០ឆ្នាំនេះ ត្រូវបានរកឃើញស្នាក់នៅក្នុងបុរី អាឃេត ស្ថិតក្នុងភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងខេត្តសៀមរាប៕



