ខ្មែរណូត

ស្វែងរក

  • PR

    រោងភាពយន្តអេក្រង់យក្ស Cambodia IMAX សម្ភោធជាផ្លូវការដោយសហការជាមួយក្រុមហ៊ុន​ស្របៀរកម្ពុជា

    BY Khmernote Media June 6, 2018
    រោងភាពយន្តអេក្រង់យក្ស Cambodia IMAX សម្ភោធជាផ្លូវការដោយសហការជាមួយក្រុមហ៊ុន​ស្របៀរកម្ពុជា

    កាលពីរសៀលថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ២០១៨ កន្លងទៅនេះ រោងភាពយន្តអេក្រង់យក្ស Cambodia IMAX របស់ Major Cineplex by Smart បានសម្ភោធជាផ្លូវការនៅផ្សារទំនើប Aeon Mall Sen Sok City ដោយសហការជាមួយក្រុមហ៊ុនស្រាបៀរកម្ពុជា។

    Cambodia IMAX គឺជារោងភាពយន្តដែលមានបច្ចេកវិទ្យាទំនើប និងមានតែមួយគត់នៅកម្ពុជា ដែលមានអេក្រង់ធំជាងគេ រូបភាពភ្លឺច្បាស់ជាងគេ និងសម្លេង Surround Sound ដែលធ្វើអោយអ្នកទស្សនាមានអារម្មណ៍ ហាក់ដូចជានៅក្នុងខ្សែភាពយន្តដោយផ្ទាល់។

    លោក លាង ពៅ អគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានមានប្រសាសន៍ថា” ស្រាបៀរកម្ពុជាតែងស្វែងរកចំណីអារម្មណ៍ថ្មី និងទាន់សម័យជូនអតិថិជន ហើយ Cambodia IMAX នេះគឺជាចំណីអារម្មណ៍ថ្មី បែបទាន់សម័យរបស់យុវវ័យ និងគ្រួសារសម័យថ្មី ដូច្នេះការចាប់ដៃគូរជាមួយ IMAX គឺជាការចាប់កដៃគូជាមួយភាពទាន់សម័យ”។

    លោកអគ្គនាយក បានបន្តទៀតថា ដើម្បីអបអរសាទរការសហការថ្មីនេះ ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស បានរៀបចំកម្មវិធីពិសេសសម្រាប់អតិថិជន ដែលរួមមាន ការផ្តល់ជូនបំពង់ទឹកក្តៅមួយសម្រាប់អតិថិជន Cambodia IMAX ១០០០​នាក់ដំបូង ការផ្តល់ជូនការ ​Upgrade កៅអីរាល់ពេលទិញផលិតផលណាមួយរបស់ក្រុមហ៊ុន និងការទិញសំបុត្រ Cambodia IMAX មួយ ទទួលបានសំបុត្រមួយបន្ថែមរៀងរាល់ថ្ងៃសុក្រ សៅរ៍និងអាទិត្យ ពេលអតិថិជនទិញ Joop Combo មួយឈុត។

    គួរបញ្ជាក់ផងដែរថា ផលិតផលរបស់ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស ដែលអាចរកជាវបានក្នុងរោងភាពយន្ត Major Cineplex by Smart រួមមានស្រាបៀរកម្ពុជា ស្រាបៀរស្តោត ​Barrley Black ទឹកផ្លែឈើជូប ទឹកសុទ្ធកម្ពុជា និងភេសជ្ជះប៉ូវកម្លាំវើក៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay