ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ពេលនេះបានកើនដល់ជាង១លាននាក់ហើយ

    BY autoadmin September 28, 2020
    ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ពេលនេះបានកើនដល់ជាង១លាននាក់ហើយ

    យោងតាមការធ្វើបច្ចុប្បន្នភាពរបស់ Worldometers សម្រាប់ថ្ងៃច័ន្ទ ទី២៨ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារជំងឺ COVID-19 រហូតមកដល់ពេលនេះគឺកើនដល់ ១លាននាក់ ខណៈចំនួនអ្នកឆ្លងសរុបមាន ៣៣.៣ លាននាក់។ យ៉ាងណាក្ដីចំនួនអ្នកជាសះស្បើយក៏មានភាពល្អប្រសើរផងដែរ ដោយគិតមកទល់ពេលនេះមានមនុស្សចំនួន ២៤.៦ លាននាក់ រួចមកហើយ ដែលបានរំសាយពីមន្ទីរពេទ្យ ឬមូលដ្ឋានព្យាបាលក្នុងសហគមន៍។

    អាមេរិកនៅតែជាប្រទេសមានការរាតត្បាតជំងឺ COVID-19 ច្រើនជាងគេបំផុតដោយមានករណីសរុប ៧.៣លាននាក់ ហើយក៏ជាប្រទេសដែលមានការស្លាប់ច្រើនបំផុតជាមួយនឹងការស្លាប់សរុប ២០ម៉ឺននាក់។ ឥណ្ឌាបានឈរនៅលេខរៀងទី២ ជាមួយនឹងករណីសរុប ៦លាននាក់ និងកាស្លាប់សរុប ៩ម៉ឺននាក់។ ចំណែកប្រេស៊ីលនៅតែឈរលេខ ៣ ជាមួយនឹងករណីសរុប ៤.៧លាននាក់ និងស្លាប់ ១៤ម៉ឺននាក់៕

    អត្ថបទ៖ លីដា
    ប្រភព៖ Worldometers

    Share This Post: