ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ព្រឹកនេះ កម្ពុជា រកឃើញវិជ្ជមានកូវីដ-១៩ ថ្មីម្នាក់គឺជាបុរសជនជាតិចិន ធ្វើដំណើរមកដល់កម្ពុជា ម្សិលមិញនេះ

    BY Khmernote Media September 29, 2020
    ព្រឹកនេះ កម្ពុជា រកឃើញវិជ្ជមានកូវីដ-១៩ ថ្មីម្នាក់គឺជាបុរសជនជាតិចិន ធ្វើដំណើរមកដល់កម្ពុជា ម្សិលមិញនេះ

    នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មានមួយស្តីពីការរកឃើញវិជ្ជមានកូវីដ-១៩ ថ្មីម្នាក់ទៀតលើបុរសជនជាតិចិន អាយុ២៨ឆ្នាំ ធ្វើដំណើរមកពីប្រទេសហ្វីលីពីន ដោយបានបន្តតាមជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង និងបានមកដល់កម្ពុជា កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ ម្សិលមិញនេះ។

    នៅក្នុងយន្តហោះធ្វើដំណើរនោះដែរមានអ្នកដំណើរសរុបចំនួន១០២នាក់ ត្រូវបានតម្រូវអោយធ្វើចន្តាឡីស័ក នៅមណ្ឌលចន្តាឡីស័ក និងនៅសណ្ឋាគារមួយនៅរាជធានីភ្នំពេញ៕

    Share This Post: