កូវីដ-១៩

រយៈពេល ១០ ខែមកនេះ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅទូទាំងពិភពលោកបានកើនដល់ ៣៤លាននាក់ហើយ

BY
autoadmin
October 1, 2020

គិតមកទល់ពេលនេះគឺមានរយៈពេល ១០ ខែមកហើយ ដែលជំងឺ COVID-19 បានរាតត្បាតពាសពេញពិភពលោក ហើយតួលេខអ្នកឆ្លងសរុបក៏មានរាប់សិបលាននាក់ហើយដែរ។ យោងតាមការធ្វើបច្ចុប្បន្នភាពរបស់ Worldometers នៅថ្ងៃថ្ងៃព្រហស្បតិ៍ ទី០១ បើកខែតុលា បានបង្ហាញថា ជំងឺ COVID-19 ពេលនេះបានឆ្លងដល់មនុស្សជាង ៣៤លាននាក់ ខណៈស្លាប់ជាង ១លាននាក់ ហើយចំនួនជាសះស្បើយមាន ២៥.៤ លាននាក់ផងដែរ។

សហរដ្ឋអាមេរិកនៅតែជាប្រទេសដែលមានអ្នកជំងឺ COVID-19 ច្រើនបំផុត ជាមួយនឹងចំនួនសរុបជាង ៧.៤លាននាក់ ហើយអ្នកស្លាប់មាន ២១ម៉ឺននាក់។ ឥណ្ឌាដែលឈរនៅលំដាប់ទី២ ទំនងអាចនឹងវ៉ាដាច់អាមេរិកឆាប់ៗនេះ នៅពេលដែលវាបានរាយការណ៍ចំនួនឆ្លងប្រចាំថ្ងៃច្រើនជាងគេបំផុតរាលថ្ងៃ ហើយឥឡូវនេះមានករណីសរុប ៦.៣ លានករណី និងមានអ្នកស្លាប់ជិត ១០ម៉ឺននាក់ ហើយដែរ។ ប្រេស៊ីលនៅតែឈរលេខ៣ ជាមួយនឹងករណីសរុប ៤.៨ លាននាក់ និងស្លាប់សរុប ១៤ម៉ឺននាក់៕

អត្ថបទ៖ លីដា
ប្រភព៖ Worldometers

Share This Post: