ព័ត៌មានជាតិ
ប្រជាពលរដ្ឋដែលដាក់តាំងលក់សម្ភារលើចំណីផ្លូវ ត្រូវអាជ្ញាធរចុះរៀបចំសណ្តាប់ធ្នាប់ ក្នុងភូមិសាស្ត្រ ខណ្ឌ៧មករា
BY Khmernote Media
October 1, 2020
រាជធានីភ្នំពេញ៖ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ លោកវរសេនីយ៍ទោ ង៉ែត សារុន អធិការរង ទទួលផែនការចរាចរណ៍ និងសណ្តាប់ធ្នាប់ បានដឹកនាំកម្លាំងសណ្តាប់ធ្នាប់ប៉ុស្តិ៍ទាំងប្រាំបី ចំណុះឲ្យអធិការដ្ឋាននគរបាល ខណ្ឌ៧មករា ចុះរៀបចំសណ្តាប់ធ្នាប់ក្នុងភូមិសាស្ត្ររបស់ខ្លួន និងកន្លែងស្មុគស្មាញ ដោយតម្រូវឲ្យតាំងលក់សម្ភារៈបណ្តោះអាសន្នក្រោមសំយាបផ្ទះ១/៣ ដើម្បីទុកចិញ្ចើមថ្នល់សម្រាប់ឲ្យថ្មើរជើងបានធ្វើចរាចរណ៍ ដើម្បីបញ្ជៀសការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍។ ដោយទ្បែកប៉ុស្តិ៍នគរបាលរដ្ឋបាល ដែលមានទីប្រជុំជន និងតំបន់ផ្សារក៏បានចុះរៀបចំឲ្យមានរបៀបរៀបរយ និងប្រកបដោយសណ្តាប់ធ្នាប់ និងអនាម័យល្អផងដែរ ៕







