ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អ្នកខេត្តពោធិ៍សាត់ នឹងស្ពានអាកាសថ្មើរជើងលើកដំបូងឆ្លងកាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចសារៈមន្ទីរខេត្ត ដែលសាងសង់ឡើងនៅពេលខាងមុខនេះ

    BY Khmernote Media October 1, 2020
    អ្នកខេត្តពោធិ៍សាត់ នឹងស្ពានអាកាសថ្មើរជើងលើកដំបូងឆ្លងកាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចសារៈមន្ទីរខេត្ត ដែលសាងសង់ឡើងនៅពេលខាងមុខនេះ

    ខេត្តពោធិ៍សាត់៖ ក្រោមការចង្អុលការពី ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០នេះ ក្រុមការងារបច្ចេកទេសរដ្ឋបាលខេត្តពោធិ៍សាត់ និងក្រុមការងារបច្ចេកទេសរបស់ក្រុមហ៊ុន ស្ពេក មេឌៀ (SPACE MEDIA) បានចុះពិនិត្យនិងសិក្សាផ្ទាល់ពីទីតាំងជាក់ស្ដែង សម្រាប់ សាងសង់នូវ ស្ពានអាកាសថ្មើរជើង ឆ្លងកាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចសារៈមន្ទីរខេត្ត ដែលសាងសង់ឡើងនៅពេលខាងមុខនេះ។

    សូមបញ្ជក់ថា ស្ពានអាកាសថ្មើរជើងនេះ ត្រូវបានពិនិត្យ និងអនុម័តស្ថាបនា ក្នុងកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្ត លើកទី១២ ឆ្នាំទី១ អាណត្តិទី៣ កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ កន្លងទៅ នៅវេទិកាសាលាខេត្តពោធិ៍សាត់ ដើម្បីចូលរួមលើកកម្ពស់សោភ័ណភាពក្រុងពោធិ៍សាត់ និងដើម្បីសម្រួលដល់ការធ្វើដំណើរ របស់អ្នកថ្មើរជើងឆ្លងកាត់ទ្រូងផ្លូវនេះផងដែរ៕

    ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK

    Share This Post: