កូវីដ-១៩

បេក្ខភាពប្រធានាធិបតីអាមេរិកលោក Joe Biden និងភរិយា តេស្ដអវិជ្ជមានជាមួយជំងឺកូវីដ១៩

BY
autoadmin
October 3, 2020

បេក្ខភាពប្រធានាធិបតីអាមេរិក មកពីខាងបក្សប្រជាធិបតេយ្យលោក ចូ បាយដិន បានធ្វើតេស្តអវិជ្ជមានចំពោះជំងឺ COVID-19 ដោយលទ្ធផលនេះ បានចេញនៅក្រោយពេលដែលលោក ដូណាល់ ត្រាំ ត្រូវបានគេបញ្ជាក់ថា វិជ្ជមានជាមួយជំងឺនេះ។ វេជ្ជបណ្ឌិតរបស់គាត់បាននិយាយថា អតីតលោកអនុប្រធានាធិបតី ចូ បាយដិន និងលោកស្រី Jill Biden បានទទួលការធ្វើតេស្ត PCR-19 និងមិនត្រូវបានគេរកឃើញថាឈឺនោះទេ។

ក្រុមយុទ្ធនាការរបស់លោក ចូ បាយដិន បាននិយាយថា អតីតអនុប្រធានាធិបតី និងភរិយារបស់គាត់ គឺលោកស្រី Jill Biden ត្រូវបានសាកល្បងទាំងព្រឹកថ្ងៃសុក្រ ប្រកបដោយការប្រុងប្រយ័ត្នខ្ពស់។ នៅក្នុងអំឡុងពេលជជែកដេញដោលប្រធានាធិបតីនៅថ្ងៃអង្គារ នៅទីក្រុង Cleveland លោក ចូ បាយដិន បានស្ថិតនៅក្នុងបន្ទប់ និងនៅលើឆាកតែមួយជាមួយលោក ដូណាល់ ត្រាំ ហើយអ្នកទាំង ២ គ្មាននរណាពាក់ម៉ាស់នោះទេ៕

អត្ថបទ៖ លីដា
ប្រភព៖ CGTN

Share This Post: