កូវីដ-១៩

ចំនួនអ្នកស្លាប់ដោយសារកូវីដ១៩ នៅឥណ្ឌាពេលនេះកើនដល់ ១០ម៉ឺននាក់ ខណៈចំនួនឆ្លងសរុបមានដល់ ៦.៥លាននាក់ ត្រឹមរយៈពេលតែ ៧ខែ ប៉ុណ្ណោះ

BY
autoadmin
October 3, 2020

ប្រទេសឥណ្ឌាបានកត់ត្រាចំនួនអ្នកស្លាប់ដោយសារជំងឺ COVID-19 រហូតដល់ទៅ ១០០,០០០ នាក់ បន្ទាប់ពីបានប្រឈមនឹងការរាតត្បាតដ៏សាហាវអស់រយៈពេល ៧ខែ ហើយបានក្លាយជាប្រទេសទី៣ ដែលមានតួលេខស្លាប់ ៦ខ្ទង់ បន្ទាប់ពីសហរដ្ឋអាមេរិក និងប្រេស៊ីល។ ចំនួនអ្នកស្លាប់សរុបរបស់ប្រទេសនេះបានកើនឡើងដល់ ១០០,៨៤២ នាក់ នៅព្រឹកថ្ងៃសៅរ៍នេះ ខណៈដែលមានអ្នកឆ្លងជិត ៦.៥ លាននាក់។

គិតមកទល់ពេលនេះគឺរយៈពេលត្រឹមតែ ៧ខែ បន្ទាប់ពីករណីទី១ ត្រូវបានរាយការណ៍ ហើយឥឡូវប្រទេសនេះឥណ្ឌាគឺជាទីតាំងមានការឆ្លងរាលដាលខ្លាំងបំផុត ដោយតែងតែរាយការណ៍ពីករណីប្រចាំថ្ងៃច្រើនជាងប្រទេសណាទាំងអស់លើពិភពលោក។ ករណីចុងក្រោយដែលខ្លួនបានបញ្ជាក់ក្នុងរយៈពេល ២៤ម៉ោង គឺចំនួន ៧៩,៤៧៦ ។

ការពិតដើមឡើយប្រទេសនេះមិនសូវជាមានករណីប៉ុន្មាននោះទេ បើយើងគិតជាភាគរយសម្រាប់ប្រទេសដែលមានពលរដ្ឋច្រើនបំផុតទី២ របស់ពិភពលោកមួយនេះ ហើយដំបូងឡើយខ្លួនក៏មានការបិទទ្វារប្រទេសយ៉ាងតឹងរឹងដែរ។ ប៉ុន្តែដោយសារតែវាបានធ្វើឱ្យពលរដ្ឋរាប់លាននាក់ប្រឈមនឹងបញ្ហាសេដ្ឋកិច្ច លោកនាយករដ្ឋមន្ត្រី Narendra Modi បានដកការរឹតត្បឹតនោះចោលកាលពីខែមីនា។

រដ្ឋាភិបានបានចាក់សោរទ្វារម្ដងទៀតនៅខែឧសភា ក្រោយពេលមានករណីកើនឡើង និងទើបតែបានបន្ធូរបន្ថយនាពេលថ្មីៗនេះប៉ុណ្ណោះ។ ឥឡូវនៅពេលដែលរដ្ឋាភិបានបើកទ្វារសេដ្ឋកិច្ចឡើងវិញ ប្រទេសនេះបានកើនឡើងចំនួនស្លាប់យ៉ាងគួរឱ្យព្រួយបារម្ភបំផុត ពោលគឺចាប់ផ្ដើមមានច្រើននៅអំឡុងខែកញ្ញា នេះតែម្ដង ជាមួយនឹងមធ្យមភាគជាង ១,០០០នាក់ ជារៀងរាលថ្ងៃ៕

អត្ថបទ៖ លីដា
ប្រភព៖ RT

Share This Post: