ព័ត៌មានជាតិ
ទៀតហើយ! ឈ្លោះប្រកែកគ្នាក្នុងគ្រួសាររហូតឈានដល់ប្តីបាញ់ប្រពន្ធ រួចបាញ់ខ្លួនឯងតាមក្រោយ
BY Khmernote Media
October 3, 2020
ភ្នំពេញ៖ ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៧:៤៣នាទីយប់ ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២០ មានករណីឃាតកម្ម (ប្តីបាញ់សម្លាប់ប្រពន្ធរួចបាញ់សម្លាប់ខ្លួនឯងតាមក្រោយ) ទីតាំងស្ថិតនៅផ្លូវលេខ៥៣BT សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

តាមការបញ្ជាក់ពី លោកវរសេនីយ៍ឯក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ បានឱ្យដឹងថា ករណីនេះ បានបណ្តាលឱ្យប្តីប្រពន្ធ២នាក់ស្លាប់។ ករណីនេះ សមត្ថកិច្ចសន្និដ្ឋានជំហានដំបូងថា អាចប្តីបាញ់សម្លាប់ប្រពន្ធ ហើយបាញ់ខ្លួនឯងតាមក្រោយ ដោយសារតែមានការលឺសំឡេងឈ្លោះប្រកែកគ្នានៅក្នុងគ្រួសារ ហើយទ្វារបានបិទខ្ទាស់កន្លឹះជិតនៅខាងក្នុង។ ក្នុងហេតុការណ៍នេះមិនទាន់មានប្រភពច្បាស់លាស់ណាស់មួយបញ្ជាក់ថាមកពីមូលហេតុអ្វីនោះទេ៕

ដោយ៖ បងម៉េង ខ្មែរណូត