ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    វៀតណាមរកឃើញសពមនុស្ស២នាក់អណ្តែតលើសមុទ្រ ម្នាក់ជាវៀតណាម និងម្នាក់ទៀតមានចំនុចបែបនេះទំនងជាខ្មែរ, ពលរដ្ឋឬអ្នកនេសាទ ដែលបាត់សមាជិកគ្រួសារ សូមទាក់ទងខាងកងទ័ពជើងទឹកមូលដ្ឋានកម្ពុជា

    BY Khmernote Media October 4, 2020
    វៀតណាមរកឃើញសពមនុស្ស២នាក់អណ្តែតលើសមុទ្រ ម្នាក់ជាវៀតណាម និងម្នាក់ទៀតមានចំនុចបែបនេះទំនងជាខ្មែរ, ពលរដ្ឋឬអ្នកនេសាទ ដែលបាត់សមាជិកគ្រួសារ សូមទាក់ទងខាងកងទ័ពជើងទឹកមូលដ្ឋានកម្ពុជា

    ខេត្តព្រះសីហនុ-មន្ត្រីកងទព័ជើងទឹកមូលដ្ឋានសមុទ្រជូនដំណឹងថា ភាគីវៀតណាមបានប្រទះឃើញសាកសពមនុស្សប្រុស២នាក់ អណ្តែតនៅលើសមុទ្រក្នុងប្រទេសវៀតណាមនឹងបានស្រង់យកទៅពិនិត្យ បញ្ជាក់ថាសាកសពម្នាក់ជាជនជាតិវៀតណាម និងម្នាក់ទៀតមិនស្គាល់អត្តសញ្ញាណ ទំនងជាជនជាតិខ្មែរ ដោយមានចងអំបោះក្រហមនៅនឹងដៃ។ បើតាមមន្ត្រីកងទព័ជើងទឹកដដែលបញ្ជាក់ថា បច្ចុប្បន្នសាកសពម្នាក់ទៀតនោះ ភាគីវៀតណាមរក្សាទុកនៅលើកោះត្រល់ ។ ករណីនេះមន្ត្រីកងទ័ពជើងទឹកមូលដ្ឋានសមុទ្រកម្ពុជាជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋឬអ្នកនេសាទដែលមានបាត់សមាជិកគ្រួសារ ដោយលង់ទឹក លិចទូកឬដោយប្រការណាមួយសូមទំនាក់ទំនងមកខាងកងទព័មូលដ្ឋានសមុទ្រ ដើម្បីសហការទទួលយកសាកសពមកវិញ៕(រូបថតឯកសារ)

    ប្រភព៖ លោក Huy Bunleng

    Share This Post: