បង្ក្រាបភោជនីយដ្ឋាន និងខារ៉ាអូខេមួយកន្លែងក្នុងក្រុងព្រះសីហនុ ឃាត់ខ្លួនចិននិងខ្មែរ០៩នាក់ និងរកឃើញគ្រឿងញៀនជាង១២គីឡូក្រាម ព្រមទាំងអាវុធ៣ដើម
ខេត្តព្រះសីហនុ-នៅក្នុងសេចក្តីប្រកាសព័ត៍មានរបស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ឲ្យបណ្តាញផ្សព្វផ្សាយដឹងថា ប្រតិបត្តិការរបស់កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បង្ក្រាបភោជនីយដ្ឋាន ខារ៉ាអូខេមួយកន្លែងក្នុងសង្កាត់លេខ៤ក្រុងព្រះសីហនុ ឈ្មោះ«ស៊ីនខាយសៀនមិន» របស់ជនជាតិចិនកាលពីយប់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ មានបង្កប់អំពើជួញដូរ ប្រើប្រាស់គ្រឿងញៀន និងបម្រេីសេវាផ្លូវភេទ ក្រោយបញ្ចប់ការសាកសួរស្រាវជ្រាវរួចមក ក្នុងចំណោមមនុស្សជាង៤០០នាក់ មានជនជាតិចិន,ជនជាតិវៀតណាមនិងខ្លះទៀតជាជនជាតិខ្មែរ ដែលសមត្ថកិច្ចឃាត់ខ្លួនជាបឋម នគរបាលរកឃើញមានមេក្លោងនិងបក្ខពួកជាជនជាតិចិនចំនួន៩នាក់ដែលមានបទល្មើស និងបានបញ្ជូនទៅសាលាដំបូងខេត្តដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់ ហើយគិតត្រឹមថ្ងៃ៤តុលានេះ ជនសង្សយ័ទាំង៩នាក់ត្រូវបានឃុំខ្លួនក្នុងពន្ធនាគារហើយ។

ក្រៅពីនេះ មួយចំនួនចាប់បញ្ជូនចេញត្រឡប់ទៅប្រទេសដើមវិញ និងអ្នកដែលមិនជាប់ពាក់ពន្ធ័ក្នុងអំពើល្មើសត្រូវបានដោះលែងតាមនិតិវិធីច្បាប់។ របាយការណ៍បញ្ជាក់បន្ថែមថា ក្នុងប្រតិបត្តិការនេះកម្លាំងជំនាញរឹបអូសបានគ្រឿងញៀនជាង១២គីឡូក្រាម និងអាវុធ៣ដើម (អាវុធវែងមួយដើម និងអាវុធខ្លី២ដើម) ព្រមទាំងវត្ថុតាងមួយចំនួនទៀត៕

ប្រភព៖ លោក Huy Bunleng