កូវីដ-១៩

ព្រឹកនេះក្រសួងប្រកាស ករណីវិជ្ជមានវិរុសកូវីដ១៩ថ្មីចំនួន ២នាក់ , បុរសជនជាតិបារាំង មកដល់ភ្នំពេញនិងចាកចេញតាមរថយន្ត Larryta minibus ទៅកាន់សៀមរាប និងស្រ្តីជនជាតិឥណ្ឌា ស្នាក់នៅសណ្ឋាគារមួយនៅភ្នំពេញ ហើយអ្នកដំណើរសរុបធ្វើដំណើរជាមួយអ្នកជំងឺមាន ៨៤នាក់

BY
Khmernote Media
October 5, 2020

ព្រឹកថ្ងៃទី ០៥ ខែតុលាឆ្នាំ ២០២០នេះ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសឲ្យដឹងពីករណីវិជ្ជមានវិរុសកូវីដ១៩ថ្មីចំនួន ២នាក់ ដែលក្នុងនោះមានបុរសជនជាតិបារាំង អាយុ ២៧ឆ្នាំ  ធ្វើដំណើរមកពីប្រទេសបារាំង មកដល់កម្ពុជាថ្ងៃទី ២០ កញ្ញា ២០២០ ហើយ ថ្ងៃទី ២២ កញ្ញា ២០២០ ចាកចេញពីភ្នំពេញតាមរថយន្ត Larryta minibus ទៅកាន់សៀមរាប  ក្រោយធ្វើតេស្តលើកទី១ លទ្ធផលអវិជ្ជមាន និងក្រោយធ្វើចត្តាឡីស័ក ១៤ថ្ងៃរបស់គាត់ លទ្ធផលតេស្តម្តងទៀតគឺវិជ្ជមាន។

ចំណែកមួយករណីទៀតគឺជាស្រ្តីជនជាតិឥណ្ឌា អាយុ ៣៤ឆ្នាំ ស្នាក់នៅសណ្ឋាគារមួយកន្លែងនៅទីក្រុងភ្នំពេញ មកដល់កម្ពុជាថ្ងៃទី ២០កញ្ញា ឆ្នាំ ២០២០ ធ្វើតេស្តលើកទី១ លទ្ធផលអវិជ្ជមាន និងក្រោយធ្វើចត្តាឡីស័ក ១៤ថ្ងៃរបស់គាត់ លទ្ធផលតេស្តម្តងទៀតគឺវិជ្ជមាន។ អ្នកដំណើរសរុបធ្វើដំណើរជាមួយអ្នកជំងឺមាន ៨៤នាក់ ហើយក្រសួងកំពុងបន្តស្វែងរកអ្នកប៉ះពាល់ជាបន្តទៀត។

សូមប្រិយមិត្តអានលំអិតខាងក្រោម៖

Share This Post: