ស្នងការរាជធានី បកស្រាយបំភ្លឺម្ចាស់គណនីហ្វេសបុក និងផេក មួយចំនួន ដែលយករូបភាពចាស់មកបំភ្លើសបង្ហោះជាថ្មី តាមពិតជាករណីធ្លាក់ពីកង់បី មិនមែនចោរឆក់ទេ
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ សូមធ្វើការបកស្រាយបំភ្លឺ និងបញ្ជាក់ជូនសាធារណ:ជនឲ្យបានជ្រាបថា នេះជាករណីចាស់ដែលបានកេីតឡេីងតាំងពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ នៅចំណុចមុខវត្តឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។

គណនីហ្វេសបុក ឬផេកមួយចំនួនដែលតែងតែយកព័ត៌មានចាស់មកផុសបំភ្លើសការពិត ក្នុងគោលបំណងអាក្រក់ ដែលធ្វើឲ្យប្រជាពលរដ្ឋ និងមជ្ឈដ្ឋានទូទៅមានការយល់ច្រឡំជាពិសេសក្នុងគោលបំណងបំពុលបរិយាកាសសង្គម ឬក៏មានបំណងអាក្រក់ដើម្បីបង្កអសន្តិសុខដល់សង្គមជាតិផងដែរ ។ សូមបញ្ជាក់ថាករណីខាងលើនេះមិនមែនជាករណីឆក់នោះទេ ជនបរទេសបានធ្លាក់ពីលើម៉ូតូកង់បី រងរបួសស្រាល និងមិនបណ្តាលឲ្យគ្រោះថ្នាក់ដល់ជីវិតដូចផេកមួយចំនួនបានចុះផ្សាយខុសពីការពិតនោះទ។ សូមចូលរួមទប់ស្កាត់រាល់ព័ត៌មានមិនពិត និងចូលរួមចែករំលែកតែព័ត៌មានពិត !!! ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
