ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    LEXUS GS300 គេចពីរថយន្តក្រឡុកស៊ីម៉ងត៍ ចូលគន្លងម្ខាងទៀត ត្រូវរថយន្ត Mercedes Benz បោះពួយលឿន ជ្រុលទៅបុកមួយចំហៀងខាងឆ្វេង​ បណ្ដាលឲ្យដាច់កង់ម្ខាង

    BY Khmernote Media October 5, 2020
    LEXUS GS300 គេចពីរថយន្តក្រឡុកស៊ីម៉ងត៍ ចូលគន្លងម្ខាងទៀត ត្រូវរថយន្ត Mercedes Benz បោះពួយលឿន ជ្រុលទៅបុកមួយចំហៀងខាងឆ្វេង​ បណ្ដាលឲ្យដាច់កង់ម្ខាង

    រាជធានីភ្នំពេញ ៖ ទាល់តែរថយន្តទំនើបៗពន្លះគ្នាដាច់កង់ម្ខាងទើបដឹងថា ការដ្ឋានសំណង់អាគារខ្ពស់មួយកន្លែង បានបញ្ឈររថយន្តក្រឡុកស៊ីម៉ងត៍បាញ់បេតុងនៅលើផ្លូវ ស្ទើតែមួយចំហៀងផ្លូវទៅហើយ ដែលធ្វើអោយប៉ះពាល់ពាល់សណ្ដាប់ធ្នាប់សាធារណៈ ជាក់ស្ដែងខណៈដែលរថយន្ត LEXUS GS300 បើកគេចពីរថយន្តក្រឡុកស៊ីម៉ងត៍ ចូលគន្លងម្ខាងទៀត ស្រាប់តែត្រូវរថយន្ត Mercedes Benz បោះពួយលឿនដូចហោះ គេចរថយន្តមួយគ្រឿងទៀត ជ្រុលទៅបុកមួយចំហៀងខាងឆ្វេង បណ្ដាលឲ្យដាច់កង់ម្ខាង បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះជួយសម្រួលចរាចរណ៍ទាំងយប់ ។

    ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០០:៥០នាទីយប់ រំលងអធ្រាត្រឈានចូលថ្ងៃទី០៤ ខែតុលាឆ្នាំ២០២០នេះ នៅចំណុចផ្លូវលេខ៧៨ ជាប់របងស្ថានទូតរុស្សី សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

    បើតាមសម្ដីអ្នកឃើញហេតុការណ៍ផ្ទាល់បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ គេឃើញនៅមុខការដ្ឋានសំណង់អាគារខ្ពស់ក្បែរកន្លែងកើតហេតុ មានបញ្ឈររថយន្តក្រឡុកស៊ីម៉ងត៍ ដើម្បីបាញ់បេតុងនៅលើផ្លូវស្ទើតែមួយចំហៀងផ្លូវទៅហើយ ដោយមិនខ្វល់ពីការប៉ះពាល់ពាល់សណ្ដាប់ធ្នាប់សាធារណៈឡើយ លុះមកដល់ម៉ោងកើតហេតុ មានរថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាក LEXUS GS300 ពណ៌ស្ករ ពាក់ស្លាកលេខបន្ទាយមានជ័យ 2E-9903 បើកបរដោយបុរសម្នាក់ បានធ្វើដំណើរតាមផ្លូវលេខ៧៨ ទិសដៅពីកើតមកលិច ខណ:មកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តស៊េរីទំនើបមួយគ្រឿងទៀត ម៉ាក Mercedes Benz ស៊េរីឆ្នាំ២០១៤ ពាក់ស្លាកលេខភ្នំពេញ 2AD-2997 បើកបរដោយបុរសម្នាក់ដូចគ្នា បានធ្វើដំណើរក្នុងទិសដៅពីលិចមកកើតវិញ ក្នុងល្បឿនលឿន បានគេចរថយន្តមិនចាំម៉ាកមួយគ្រឿងទៀត ក៏ជ្រុលចង្កូតទៅបុករថយន្ត LEXUS GS300 ពេញទំហឹង បណ្តាលឲ្យដាច់កង់ខាងឆ្វេងចេញពីរថយន្តតែម្ដង ហើយរថយន្ត Mercedes មិនទាន់អស់ល្បឿន ក៏បើកទៅមុខ៥០ម៉ែត្រទៀត ទើបឈប់ និងរងការខូចខាតកង់មុខចំហៀងខាងឆ្វេងយ៉ាងដំណំ ករណីនេះមិនបង្កឲ្យគ្រោះថ្នាក់របួសស្នាមនោះទេ គ្រាន់តែរងការខូចខាតរថយន្តទាំងសងខាងតែប៉ុណ្ណោះ ហើយក៏មានមិត្តភក្តិភាគីទាំងសងខាង បានបើករថយន្តស៊េរីទំនើប មកកន្លែងកើតហេតុ ដើម្បីសួរនាំមិត្តភក្តិម្ចាស់រថយន្តទាំងសងខាង និងសម្របសម្រួលគ្នាដែរ តែរថយន្តខូចខាតច្រើនទើបមិនអាចនិយាយចរចារគ្នាត្រូវ ទើបប្រគល់ឲ្យសមត្ថកិច្ចវាស់វែងតែម្ដង។ ។

    ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញចុះវាស់វែង វត្ថុតាងទៅរក្សាទុក ជាបណ្តោះអាសន្ន រង់ចាំដោះស្រាយនៅពេលក្រោយ តាមនីតិវិធីផ្លូវច្បាប់៕

    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post: