ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី០៩ ខែតុលា អាចមានភ្លៀងធ្លាក់ខ្លាំង ជាពិសេសនៅតំបន់មាត់សមុទ្រ ខ្យល់បក់បោក និងរលកសមុទ្រខ្ពស់

    BY Khmernote Media October 5, 2020
    ចាប់ពីថ្ងៃទី០៧  ដល់ថ្ងៃទី០៩ ខែតុលា អាចមានភ្លៀងធ្លាក់ខ្លាំង ជាពិសេសនៅតំបន់មាត់សមុទ្រ ខ្យល់បក់បោក និងរលកសមុទ្រខ្ពស់

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា បន្ទាប់ពីបានធ្វើការតាមដាន ការវិវត្តស្ថានភាពអាកាសធាតុជាបន្តបន្ទាប់ ឃើញថាប្រព័ន្ធសម្ពាធទាប បានបន្តលាតសន្ធឹងឆ្លងកាត់លើកម្ពុជា ដោយភ្ជាប់នឹងសម្ពាធទាបមួយនៅលើសមុទ្រចិនខាងត្បូង អាចកើតមានជា វិសម្ពាធទាប ឬជាព្យុះ ដើរសំដៅឆ្ពោះចូលដល់លើភាគខាងត្បូងប្រទេសវៀតណាម នៅថ្ងៃទី០៧ ខែតុលា ឆ្នំា២០២០ ។

    ស្ថានភាពអាកាសធាតុបែបនេះ នឹងធ្វើឲ្យបណ្ដាលខេត្តស្ទើរទូទាំងព្រះរាជាណាកច្រកម្ពុជាក្នុងអំឡុងចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី០៩ ខែតុលា ឆ្នំា២០២០ នឹងអាចមានភ្លៀង និងខ្យល់កើនឡើង។ ចំពោះបណ្ដាលរាជធានី ខេត្តនៅភាគខាងត្បូង ខេត្តខាងកើតជាប់ប្រទេសវៀតណាម និងបណ្ដានៅជាប់សមុទ្រ នឹងអាចមានភ្លៀងធ្លាក់ច្រើន ដែលធ្វើឲ្យទំនាបក្បែរផ្លូវទឹក តំបន់ភ្នំ និងតំបន់ជួរភ្នំក្រវាញ នៅក្នុងភូមិសាស្រ្តនៃបណ្ដាខេត្តទាំងអស់ ប្រឈមខ្ពស់នឹងជំនន់ទឹកភ្លៀង នៅតំបន់មាត់សមុទ្រ និងនៅលើផ្ទៃសមុទ្រ អាចមានភ្លៀង ខ្យល់បក់បោកខ្លាំង និងរលកសមុទ្រខ្ពស់ៗ ។

    អាស្រ័យដូចនេះ សូមសាធារណជនជ្រាបជាព័ត៌មាន ពិសេសបងប្អូនប្រជាពលរដ្ឋដែលរស់នៅទីប្រជុំជន ទីទំនាបក្បែរផ្លូវទឹក និងបងប្អូនជាប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រទាំងអស់ បង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្ន ដើម្បីជៀសវាងគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថហេតុ ៕

    ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម

    Share This Post: