ព័ត៌មានជាតិ

ចាប់បានហើយ ជនបង្កដែលគប់ឡានអ្នកដំណើរពេលយប់ពីខេត្តកំពង់ធំ មកខេត្តព្រះវិហារ, គប់ឡានគេខ្ទេចរហូតដល់៤គ្រឿង (មានវីដេអូ)

BY
Khmernote Media
October 6, 2020

យោងតាមការបញ្ជាក់ពី ស្នងការដ្ឋាននគរបាល ខេត្តកំពង់ធំ បានឲ្យដឹងថា ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ២០ និង៣០នាទី កម្លាំងនគរបាល នៃអធិដ្ឋាននគរបាលស្រុកកំពង់ស្វាយ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងឬស្សី បានធ្វើការឃាត់ខ្លួនជនបង្កម្នាក់ បន្ទាប់ពីធ្វើសកម្មភាពយកដំបងគប់ទៅលើកញ្ចក់រថយន្ត របស់អ្នកធ្វើដំណើរឆ្លងកាត់ពីខេត្តកំពង់ធំ ទៅខេត្តព្រះវិហារ នៅចំណុច លក់ក្រឡានផ្លូវជាតិលេខ ៦២ ស្ថិតក្នុងភូមិវល្លិ៍យាវ ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

យោងតាមរបាយការណ៍ពីសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ជនបង្កជាជនមានសតិមិនគ្រប់គ្រាន់ និងពុំស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពយកដំបងគប់កញ្ចក់រថយន្ត
របស់អ្នកធ្វើដំណើរឆ្លងកាត់ បណ្តាលឲ្យខូចរថយន្ត ០៤ គ្រឿង:
១.ម៉ាក ហ៊ីយន្តដាយប៉ែន (បែកកញ្ចក់មុខ)
២.ម៉ាក កូរ៉ូណា (បែកកញ្ចក់មុខ)
៣.ម៉ាក កាមរីហើម (បែកកញ្ចក់មុខ)
៤.ម៉ាក ០២ បាំង (បែកកញ្ចក់មើលក្រោយ)។
ករណីខាងលើនេះសមត្ថកិច្ច បាននាំខ្លួនជនបង្កមកអធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយ និងកំពុងធ្វើការស្រាវជ្រាវស្វែងរកក្រុមគ្រួសារ ដើម្បីមកទទួលយកទៅលំនៅដ្ឋានវិញ៕

ប្រភព៖ ស្នងការដ្ឋាននគរបាល ខេត្តកំពង់ធំ

Share This Post: