ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងសុខាភិបាលច្រានចោល និងឲ្យសមត្ថកិច្ចចាត់វិធានការតាមផ្លូវច្បាប់ ចំពោះនារីម្នាក់ចេញវីដេអូប្រាប់ពីថ្នាំព្យាបាលជំងឺគ្រុនឈីក

    BY Khmernote Media October 7, 2020
    ក្រសួងសុខាភិបាលច្រានចោល និងឲ្យសមត្ថកិច្ចចាត់វិធានការតាមផ្លូវច្បាប់ ចំពោះនារីម្នាក់ចេញវីដេអូប្រាប់ពីថ្នាំព្យាបាលជំងឺគ្រុនឈីក

    កាលពីពេលថ្មីៗនេះ មានការចែកចាយតៗគ្នាជាច្រើននៅក្នុងបណ្តាញសង្គមហ្វេសប៊ុកទាក់ទងនឹងម្ចាស់គណនីហ្វេសប៊ុកមួយបានធ្វើការចែកចាយអំពីថ្នាំ ដែលអាចព្យាបាលជំងឺគ្រុនឈីកបាន ដោយផ្សំឡើងពីធម្មជាតិ។ ទាក់ទងនឹងវីដេអូនោះផងដែរ មានការចោទសួរជាច្រើនទៅកាន់ក្រសួងសុខាភិបាល ដើម្បីជាការបញ្ជាក់ថា តើថ្នាំនោះពិតជាអាចព្យាបាលជំងឺគ្រុនឈីកបានពិតមែនឬយ៉ាងណា?

    យោងតាមលោកជំទាវវេជ្ជបណ្ឌិត​ ឱ​ វណ្ណឌីន​ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានធ្វើការបញ្ជាក់នៅក្នុងគ្រុប Telegram ឲ្យដឹងថា “ក្រសួងសុខាភិបាល​ សូមច្រានចោលទាំងស្រុងនូវការចុះផ្សាយបែបនេះ។ សុំបញ្ឈប់ការផ្សាយ​ ឫចែកចាយព័ត៌មានបែបនេះ។ សុំអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន។
    សុំបងប្អូនមានការប្រុងប្រយ័ត្ន​ បេីមានបញ្ហាសុខភាព​ ចាំបាច់ត្រូវស្វែងរកការព្យាបាលនៅមន្ទីរពេទ្យរដ្ឋដែលនៅជិតលោកអ្នក​។ សូមអរគុណ”៕

    Share This Post: