ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឃាត់ខ្លួនជនជាតិចិន៦នាក់ ក្រោយរកឃើញកាំភ្លើងខ្លីមួយដើម និងគ្រាប់៣០គ្រាប់នៅក្រុងព្រះសីហនុ

    BY Khmernote Media October 7, 2020
    ឃាត់ខ្លួនជនជាតិចិន៦នាក់ ក្រោយរកឃើញកាំភ្លើងខ្លីមួយដើម និងគ្រាប់៣០គ្រាប់នៅក្រុងព្រះសីហនុ

    ក្រុងព្រះសីហនុ- កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងព្រះសីហនុ បានរកឃើញកាំភ្លើងខ្លីមួយដើម គ្រាប់៣០គ្រាប់ ដកហូតរថយន្តមួយគ្រឿងនិងឃាត់ខ្លួនជនជាតិចិនចំនួន៦នាក់ (ប្រុស៣នាក់ស្រី៣នាក់) ដែលជិះក្នុងរថយន្តនោះ ក្នុងពេលកម្លាំងសមត្ថកិច្ចត្រួតពិនិត្យរកអាវុធជាតិផ្ទុះកាលពីយប់ថ្ងៃ៦តុលា២០២០ ក្នុងក្រុងព្រះសីហនុ ម្តុំជិតផ្សារពាណិជ្ជកម្មក្នុងសង្កាត់២ ។

    សមត្ថកិច្ចបញ្ជាក់ថា រថយន្តដែលរកឃើញមានអាវុធនេះម៉ាក អាល់ផាត ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BE-0032 មានមនុស្ស៦នាក់ជាជនជាតិចិន ចំណែក កាំភ្លើងដែលដកហូតបាន ជាកាំភ្លើងខ្លីម៉ាក G-Lock 19 Gen5 មាន បង់កាំភ្លើងចំនួន២ និងគ្រាប់ចំនួន៣០គ្រាប់ ។ ក្រៅពីនេះ ក៍រកឃើញថ្នាំញៀនមួយកញ្ចប់ដែរ ហើយបច្ចុប្បន្ន ជនសង្សយ័និងវត្ថុតាង សមត្ថកិច្ចឃាត់នាំយកមកសាកសួរស្រាវជ្រាវតាមនិតិវិធី។

    សុំបញ្ជាក់ថា ឯកឧត្តមគួច ចំរើនអភិបាលខេត្តព្រះសីហនុ ក្នុងនាមប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដាក់ចេញវិធានការឲ្យអជ្ញាធរនិងកងកម្លាំងមានសមត្ថកិច្ច ធ្វើយុទ្ធនាការត្រួតពិនិត្យរកអាវុធជាតិផ្ទុះនិងធ្វើរដ្ឋបាលចំហ ដើម្បីបង្ក្រាបបទល្មើសផ្សេងៗ រក្សាសន្តិសុខសណ្តាប់ធ្នាប់ក្នុងខេត្ត៕

    ប្រភព៖ លោក Huy Bunleng

    Share This Post: