កូវីដ-១៩

ចំនួនអ្នកឆ្លងកូវីដ១៩ នៅឥណ្ឌាពេលនេះកើនដល់ ៦.៧៦ លាននាក់ ខណៈរកឃើញអ្នកឆ្លងថ្មីចំនួន ៧២,០៤៩នាក់

BY
autoadmin
October 7, 2020

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ បានឱ្យដឹងថា ទិន្នន័យរបស់ក្រសួងសុខាភិបាលឥណ្ឌាបានបង្ហាញថា ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅឥណ្ឌាពេលនេះ មានចំនួន ៦.៧៦ លាននាក់ គិតត្រឹមថ្ងៃពុធ ដោយកើនឡើង ៧២,០៤៩ ករណី ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ខណៈដែលចំនួនអ្នកស្លាប់កើនឡើងបន្ថែម ៩៨៦ នាក់ ឡើងដល់ ១០៤,៥៥៥ នាក់។

ចំនួនអ្នកស្លាប់របស់ឥណ្ឌាដោយសារជំងឺ COVID-19 បានកើនឡើងដល់ ១០០,០០០ នាក់ កាលពីថ្ងៃសៅរ៍ ដែលធ្វើឱ្យប្រទេសនេះក្លាយជាប្រទេសទី៣ ដែលមានចំនួនស្លាប់លើសពី ១០០,០០០នាក់ បន្ទាប់ពីសហរដ្ឋអាមេរិក និងប្រេស៊ីល ហើយការរីករាលដាលជំងឺនៅឥណ្ឌា មិនបានបង្ហាញពីសញ្ញានៃចុះថយនោះឡើយ។ កាលពីសប្តាហ៍មុន ប្រទេសឥណ្ឌាក៏បានបន្ធូរបន្ថយការរឹតបន្តឹងថែមទៀត ដែលអនុញ្ញាតឱ្យរដ្ឋរបស់ខ្លួនបើកសាលារៀន និងរោងកុន -ល- ។ ដូច្នេះមានន័យថា ការឆ្លងអាចនឹងរីករាលដាលបន្ថែមទៀត៕

អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ

Share This Post: