កូវីដ-១៩

រយៈពេលជាង ១០ខែ កន្លងមកនេះ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅទូទាំងពិភពលោកបានកើនដល់ ៣៦ លាននាក់ហើយ

BY
autoadmin
October 7, 2020

យោងតាមការធ្វើបច្ចុប្បន្នភាពថ្មីចុងក្រោយដោយ Worldometers សម្រាប់រសៀលថ្ងៃពុធ ទី០៧ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា ត្រឹមរយៈពេលជាង ១០ខែ កន្លងមកនេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក មានសរុបរហូតដល់ទៅ ៣៦លាននាក់ ខណៈចំនួនអ្នកស្លាប់ដោយសារជំងឺនេះមានជាង ១លាននាក់ និងមានអ្នកជាសះស្បើយចំនួន ២៧លាននាក់។

សហរដ្ឋអាមេរិកនៅតែបន្ដឈរនៅកំពូលតារាង ជាមួយនឹងចំនួនឆ្លងសរុប ៧.៧លាននាក់ ខណៈមានអ្នកស្លាប់ជាង ២១ម៉ឺននាក់។ ចំណែកឥណ្ឌាដែលកំពុងក្លាយជាទីតាំងផ្ទុះឡើងថ្មី មានអ្នកឆ្លងសរុប ៦.៧ លាននាក់ និងមានអ្នកស្លាប់ជាង ១០ម៉ឺននាក់ ផងដែរ។ ឥណ្ឌាទំនងនឹងមានករណីច្រើនវ៉ាដាច់អាមេរិកឆាប់ៗនេះ ប្រសិនបើវានៅតែបន្ដជាប្រទេសមានករណីប្រចាំថ្ងៃច្រើនបំផុត។ ចំណែកប្រេស៊ីលវិញមានអ្នកឆ្លងសរុប ៤.៩​ លាននាក់ ខណៈមានអ្នកស្លាប់សរុប១៤ម៉ឺននាក់៕

អត្ថបទ៖ លីដា
ប្រភព៖ Worldometers

Share This Post: