ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    បណ្តេញចិនម្នាក់ទៀតចេញពីប្រទេស និងហាមលែងឲ្យចូលទឹកដីកម្ពុជារយៈពេល០៣ឆ្នាំ

    BY Khmernote Media October 8, 2020
    បណ្តេញចិនម្នាក់ទៀតចេញពីប្រទេស និងហាមលែងឲ្យចូលទឹកដីកម្ពុជារយៈពេល០៣ឆ្នាំ

    ប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ នាវេលាម៉ោង ១១និង១៦នាទី ថ្ងៃទី០៧ ខែ​តុលា ឆ្នាំ២០២០ នៅគោលដៅបែបបទចេញក្រៅប្រទេស តាមជើងយន្តហោះចេញលេខ DR5032 (KOS-KMG) ដោយយោងតាមប្រកាស ស្តីពីការបណ្តេញជនបរទេសចេញពីព្រះរាជាណាចក្រកម្ពុជា របស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ បានសហការជាមួយ ស្នាក់ការត្រៀមបណ្តេញចេញខេត្តព្រះសីហនុ នៃនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ធ្វើការបណ្តេញចេញជនជាតិចិន ចំនួន ០១នាក់។

    នគរបាលប៉ុស្តិ៍បានឲ្យដឹងថា ជនជាតិចិននេះ មានឈ្មោះ ZHONG ANBIN ភេទប្រុស អាយុ ៤៦ឆ្នាំ ពាក់ព័ន្ធនឹងបទល្មើសចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់ ដែលស្នាក់ការត្រៀមបណ្តេញចេញខេត្តព្រះសីហនុ ទទួលបានពីពន្ធនាគារខេត្តព្រះសីហនុ កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ ឲ្យចេញផុតពីប្រទេស និងប្រថាប់ត្រាហាមចូលព្រះរាជាណាចក្រកម្ពុជា រយៈពេល ០៣ឆ្នាំ៕

    ប្រភព៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍

    Share This Post: