ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    តើនគរបាលអន្តរាគមន៍មានសិទ្ធិចេញមកឃាត់ ឬហៅរាល់យានយន្តដែលល្មើសច្បាប់ចរាចរណ៍ដោយឯកឯងបានដែរឬទេ? ពេលនេះឧត្តមសេនីយ៍ ទី ចំរើនកុសល បានពន្យល់

    BY Khmernote Media October 8, 2020
    តើនគរបាលអន្តរាគមន៍មានសិទ្ធិចេញមកឃាត់ ឬហៅរាល់យានយន្តដែលល្មើសច្បាប់ចរាចរណ៍ដោយឯកឯងបានដែរឬទេ? ពេលនេះឧត្តមសេនីយ៍ ទី ចំរើនកុសល បានពន្យល់

    ឧត្តមសេនីយ៍ ទី ចំរើនកុសល បានបង្ហោះបកស្រាយថា៖ តើនគរបាលអន្តរាគមន៍មានសិទ្ធិចេញមកឃាត់ ឬហៅរាល់យានយន្តដែលល្មើសច្បាប់ចរាចរណ៍ដោយឯកឯងបានដែរឬទេ? ជារឿយៗ ខ្ញុំតែងតែសង្កេតឃើញប្អូនៗនគរបាលអន្តរាគមន៍ នៃស្នងការដ្ឋាននគរបាលរាជធានី ដែលចុះសហការណ៍ជាមួយនគរបាលចរាចរណ៍តាមគោលដៅមួយចំនួនតែងតែចេញមកហៅ ឬឃាត់រាល់យានយន្តដែលល្មើសច្បាប់ចរាចរណ៍ដោយឯកឯង។

    នេះគឺជាការប្រព្រឹត្តខុសពីតួនាទី និងភារកិច្ចរបស់ខ្លួន។ ដោយហេតុថា ប្អូនៗមិនមែនជានគរបាលចរាចរណ៍ទេ ដូចនេះប្អូនៗគ្មានភារកិច្ចអ្វីត្រូវហៅ ឬបញ្ឈប់រាល់យានយន្តដែលល្មើសច្បាប់ចរាចរណ៍ដោយឯកឯងបានឡើយ។ តើនគរបាលអន្តរាគមន៍នៃស្នងការដ្ឋាននគរបាលរាជធានីមានតួនាទី និងភារកិច្ចអ្វីខ្លះនៅពេលចុះប្រតិបត្តិការតាមគោលដៅជាមួយនគរបាលចរាចរណ៍ម្តងៗ? តួនាទី និងភារកិច្ចរបស់នគរបាលអន្តរាគមន៍គឺ ដើម្បីជួយអន្តរាគមន៍ និងបង្ក្រាបរាល់បទល្មើសចរាចរណ៍ទាំងឡាយណាដែលមិនព្រមឈប់តាមការបញ្ឈប់របស់នគរបាលចរាចរណ៍ ឬមានបង្កអំពើហិង្សាមកលើសមត្ថកិច្ចកំពុងអនុវត្តច្បាប់..។ល។

    យ៉ាងណាមុិញនគរបាលអន្តរាគមន៍ត្រូវឈរចំងាយ(៥០ម៉ែត្រ)ពីគោលដៅនគរបាលចរាចរណ៍ដែលកំពុងអនុវត្តន៍ច្បាប់និមួយៗ មិនមែនឈរផ្តុំគ្នាជាមួយនឹងនគរបាលចរាចរណ៍នោះទេ។
    កន្លងមកគោលដៅដែលខ្ញុំឧស្សាហ៍ឃើញនគរបាលអន្តរាគមន៍ឈរផ្តុំគ្នាជាមួយនគរបាលចរាចរណ៍ផ្លូវគោក និងចេញមកបង្ក្រាបដោយឯកឯង គឺនៅគោលដៅអាងទឹក គោលដៅភ្លើងស្តុបផ្សារដើមគរ និងគោលដៅរង្វង់មូលគួចកាណុង។ សូមអរគុណ !

     

    Share This Post: